កណ្តាល : កម្លាំងនគរបាល ផ្នែកអន្តោប្រវេសន៍ខេត្តកណ្តាល និងស្រុកកៀនស្វាយ បានសហការគ្នា ចុះធ្វើជំរឿន ជនអន្តោប្រវេសន៍ វៀតណាម ដែលកំពុងរស់នៅ និងធ្វើការងារនៅក្នុងស្រុក កៀនស្វាយ ដោយខុសច្បាប់ ដើម្បីងាយ ស្រួលក្នុងការគ្រប់គ្រង តាមច្បាប់ ។

លោក ប៉ា សំអិត អធិការ នគរបាលស្រុកកៀនស្វាយ បានអោយដឹងថា ក្នុងរយ:ពេលប៉ុន្មានថ្ងៃនេះ ដោយទទួល បានសេចក្តីជូន ដំណឹងពីលោកស្នងការខេត្ត និងផ្នែកអន្តោប្រវេសន៍ខេត្ត បានចុះជំរឿនជនអន្តោប្រវេសន៍ ដែល កំពុងរស់នៅក្នុងភូមិ សាស្ត្រស្រុកកៀនស្វាយ ។ លោកអធិការបានបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤ ក្រោយធ្វើជំរឿនរួច ក្រសួងមហាផ្ទៃបានចេញសេចក្តីប្រកាស ទទួលស្គាល់ជនអន្តោប្រវេសន៍វៀតណាមស្របច្បាប់ ចំនួន១៣៣នាក់ ក្នុងនោះស្រី ៣៥នាក់ ។ ដោយក្នុងម្នាក់ៗ តាមច្បាប់ តម្រូវអោយបង់ ថវិកាចំនួន ២៥ម៉ឺនរៀល ក្នុងរយ:ពេល ២ឆ្នាំ ។

អធិការស្រុកកៀនស្វាយ លោក ប៉ា សំអិត បានអោយ ដឹងទៀតថា នៅថ្ងៃទី២៨ និង២៩ ខែតុលានេះ មន្ត្រីជំនាញស្រុក ខេត្ត បានចុះធ្វើជំរឿន ក្នុងឃុំដីឥដ្ឋ នៅភូមិដីឥដ្ឋកោះផុស មានចំនួន ៦០គ្រួសារ ស្មើចំនួនមនុស្ស ៣២៣នាក់ ស្រី ១៥៣នាក់ និងភូមិស្តៅកន្លែង មានចំនួន ៩៣គ្រួសារ ស្មើចំនួនមនុស្ស ៦៧០នាក់ ស្រី ៣៤១នាក់ ។ លោកបញ្ជាក់ថា ក្នុងឃុំដីឥដ្ឋនេះ មានជនអន្តោ ប្រវេសន៍វៀតណាម ចំនួន ១៥៣គ្រួសារ ស្មើចំនួនមនុស្ស ៩៩៣នាក់ ។ ហើយនៅថ្ងៃទី៣០ ខែតុលា មន្ត្រីបានចុះធ្វើនៅឃុំសំរោងធំ មានប្រមាណ១០០គ្រួសារ ។

លោក ប៉ា សំអិត បានអោយ ដឹងថា កម្លាំងលោកនឹងចុះធ្វើ ជំរឿននៅតាមភូមិ ឃុំ ទាំងអស់ទូទាំងស្រុកកៀនស្វាយ ទាំងមូល ៕

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល