ភ្នំពេញ៖ អាចនិយាយបានថា មានតារាចម្រៀង បែបយុវវ័យខ្មែរ តិចតួចណាស់ ដែលមកបង្វែអារម្មណ៍ ផ្ដោតសំខាន់ លើការថតបទចម្រៀង ក្នុងន័យផ្ដល់ដំបូន្មានមានអប់រំ ផ្សារភ្ជាប់ជាមួយនឹង ព្រះពុទ្ធសាសនា និងគុណមាតាបិតា ពោលគឺតារាចម្រៀងទាំងអស់នោះ តែងតែច្រៀងនូវ បទចម្រៀង បែបស្នេហាយុវវ័យ បទញាក់កន្ត្រាក់អារម្មណ៍ ធ្វើយ៉ាងណាទាក់ទាញ ប្រជាប្រិយភាព ពីមហាជន ក៏ដូចជាមនុស្សម្នាផងទាំងពួង ដែលនៅជុំវិញខ្លួន ។ ប៉ុន្តែសម្រាប់តារាចម្រៀង ក្មេងវ័យ លោក ឡុង សុខហៀង បែរជាចំណាយពេលវេលា មកថតបទចម្រៀង បែបស្មូត ពោរពេញដោយធម៌ ព្រះពុទ្ធសាសនា និងបានចែកជាធម្មទាន ដល់ពុទ្ធបរិស័ទ ក្នុងឱកាសពិធី បុណ្យភ្ជុំបិណ្ឌនេះ។

អាចនិយាយបានថា នេះជាលើកទី៣ហើយ ដែលអតីតតារាចម្រៀង នៅក្នុងផលិតកម្មក្លាស់ស៊ីក លោកឡុង សុខហៀង បានធ្វើជា VCD ស្មូត ដោយខ្លួនឯង ដើម្បីចែកជូនជាទ័យទាន ដល់ពុទ្ធបរិស័ទ ក្នុងន័យលើកស្ទួយវិស័យ សាសនាផង និងអំពាវឲ្យប្រជាពលរដ្ឋចូលរួមធ្វើបុណ្យទាន ឲ្យបានច្រើនផង នៅក្នុងឱកាសរដូវបុណ្យភ្ជុំបិណ្ឌ ដែលបានឈានចូលមកដល់នាពេលនេះ ។ VCD វ៉ុលទី៣ ដែលលោកឡុង សុខហៀង បានផលិតនាពេលនេះ គឺមានចំនួន១០បទ ភាគច្រើនជាបទស្មូត ទាក់ទងទៅនឹងពិធីបុណ្យ បែបពុទ្ធសាសនា ហើយវាសមស្រប ក្នុងពេលដែលប្រជាពលរដ្ឋខ្មែរ កំពុងប្រារព្ធពិធីបុណ្យ ភ្ជុំបិណ្ឌនេះ។

តារាចម្រៀង ឡុង សុខហៀង បានបញ្ជាក់ឲ្យដឹងថា " គោលបំណងដែលខ្ញុំ ថតជាបទចម្រៀងស្មូត ចែកជាធម្មទាននេះឡើង គឺចង់ផ្សព្វផ្សាយពីព្រះធម៌ផង និងតាមរយៈសមត្ថភាព ក្នុងនាមជាអ្នកសិល្បៈម្នាក់ ដែលបានប្រមូលអារម្មណ៍ ពីការងារសិល្បៈ មកជួយទ្រទ្រង់ ដល់សាសនាផង។ ខ្ញុំពិតជាមានអារម្មណ៍ សប្បាយរីករាយ ដែលបានចំណាយកម្លាំងកាយចិត្ត ចូលរួមចូលរួមទ្រទ្រង់វិស័យ ព្រះពុទ្ធសាសនា ជាពិសេសខ្ញុំចង់ឲ្យយុវវ័យ មានការយល់ដឹង កាន់តែច្បាស់ ពីព្រះពុទ្ធសាសនា និងគុណមាតាបិតា ។ តាមការពិត នេះមិនមែនធ្វើឡើង តែក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះទេ ពោលបច្ចុប្បន្ន ខ្ញុំកំពុងតែខិតខំស្រាវជ្រាវ បន្ថែមទៀត ដើម្បីផលិតជា VCD ទាក់ទងទៅនឹង ពិធីបុណ្យ បែបសាសនាទាំងអស់ "។

តារាចម្រៀង ឡុង សុខហៀង ថ្លែងទាំងអារម្មណ៍រំភើបទៀតថា" ទោះជាយ៉ាងណា ខ្ញុំក៏សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះ លោក ឡុង គឹមឈាន់ និងអ្នកស្រី ហាន ចាន់ថា ម្ចាស់មណ្ឌលកម្សាន្ត ឌីយ៉ាម៉ង់គ្រុប, លោក យ៉េន សារិទ្ធ និងអ្នកស្រី ឈុន ណារិន ជាម្ចាស់មហោស្រព ខេត្តកំពង់ឆ្នាំង។ លោក សោម ម៉ាធន និងអ្នស្រី មួយ លេង ព្រមទាំងបុត្រ ដែលពួកគាត់តែងតែ គាំទ្រនិងជួយឧបត្ថម្ភខ្ញុំ ក្នុងសកម្មភាពនេះ រហូតមក និងជូនពរដល់ពួកគាត់ ឲ្យជួបតែសេចក្ដីសុខ"។

គេនៅចាំបានថា មុននឹង លោក ឡុង សុខហៀង ធ្លាប់បានផលិតជា CD បែបអប់រំ និងចម្រៀងស្មូត ពីរដងរួចមកហើយ ប៉ុន្តែមិនមានលក្ខណៈ ទ្រង់ទ្រាយធំនោះទេ ព្រោះ លោកកំពុងចាប់ដៃ ក្នុងការងារសិល្បៈសម័យ ពោលគឺជាប់មមាញឹក ក្នុងការគ្រប់គ្រង ក្នុងហាងឌីយ៉ាម៉ង់គ្រុប ។ រហូតមកដល់ពេលនេះ ថ្វើបើលោកនៅតែបម្រើការងារ ក្នុងហាងឌីយ៉ាម៉ង់គ្រុប ប៉ុន្តែលោកបានឆ្លៀតពេលថតបទចម្រៀង បែបស្មូត ជួយអភិរក្សព្រះពុទ្ធសាសនា និងបានចែកជាធម្មទាន ដល់ពុទ្ធបរិស័ទ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ ។ VCD ស្មូតបែបព្រះពុទ្ធសាសនានេះ លោកបានថតឡើង ចំនួន១០០០ឌីស និងកំពុងតែមមាញឹក ក្នុងការដើរចែកជូនពុទ្ធបរិស័ទ តាមបណ្ដាវត្តអារាមនានា ទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តឆ្ងាយៗ ជាពិសេសក្នុងខេត្ត ពោធិ៍សាត់ ដែលជាស្រុកកំណើត របស់តារាចម្រៀងរូបនេះផ្ទាល់ ។

សូមបញ្ជាក់ថា លោក ឡុង សុខហៀង មានស្រុកកំណើត ក្នុងភូមិអូរបង្រ្កង ឃុំបន្ទាយដី ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។ លោក មានបងប្អូនទាំងអស់ចំនួន ៧នាក់ ប្រុស៤ ស្រី៣ ដោយលោកជាកូនទី៤ មានប្រវត្តិធ្លាប់ បួសរៀនក្នុងវត្ត និងជាកូនសេក្ខលោកផងដែរ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល