នៅពេលដែល Selena Gomez មិនទៅសម្តែងរឿង ថតបទចម្រៀង ឬក៏ធ្វើដំណើរ
កំសាន្តជាមួយនឹងដៃគូរបស់នាង Justin Bieber នាងគឺជាមិត្តល្អរបស់ Taylor Swift
ដែលជាតារាចម្រៀងស្រីកំពុងពេញនិយម និងមានប្រជាប្រិយភាព។

Selena Gomez និង Taylor Swift
ពេលថ្មីៗនេះ មានកិច្ចសំភាសន៏មួយជាមួយនិងទស្សនាវដ្ត៏ប្រស៊ីល Capricho នាង Taylor
Swift និយាយប្រាប់ថាតើ ហេតុអ្វីបានជា Selena ជាមិត្តល្អ។ នាងគួរអោយទុកចិត្ត និងនិយាយ
ស្តាប់ហេតុផល នាង Taylor ដែលមានវ័យ២២ឆ្នាំបាននិយាយ។ ពួកយើងបានក្លាយជាមិត្ត
ល្អអស់រយៈពេលជាង៤ឆ្នាំ នាងបានចែករំលែកភាពរីករាយជាមួយខ្ញុំ និងខ្ញុំអាចនិយាយបាន
ថា នាងជាប្អូនស្រីរបស់ខ្ញុំទៀតផង។ ពួកយើងទាំងពីរនាក់បានចែករំលែកភាពសប្បាយរីក
រាយក៏ដូចជាភាពកំសត់ទៅវិញទៅមក ហើយនាងគឺជាមិត្តល្អតែមួយគត់ដែលអាចពឹងពាក់
បាន ដែលនេះជាហេតុធ្វើអោយ Taylor ទទួលយកនូវកាដូដែល Selena ទិញផ្ញើនាង។ នៅ
ពេលដែលនាងដើរកំសាន្តទីកន្លែងមួយថ្មី នាងតែងតែទីញវត្ថុអនុស្សាវរីយ៏ដែលទាក់ទងនិង
ចំណងចំណូលចិត្តេបស់ Taylor Swift យកមកផ្ញើដែលនាងបានគិតថា Taylor ប្រាកដជាចូល
ចិត្ត។ នាងបានជូននាឡិកាបុរាណដ៏ស្រស់ស្អាតមួយ ហើយខ្ញុំបានព្យួរវានៅនឹងមុខផ្លូវចូល
ផ្ទះរបស់ខ្ញុំ ដូច្នេះខ្ញុំនិងបានដឹងថានាងល្អដល់កំរិតណាជាមួយខ្ញុំ។ Taylor បាននិយាយពីកាដូ
ដែលនាងចូលចិត្តបំផុតដែល Selena ជូននាង។ រាល់បទសំភាសន៏ទាំងអស់នេះហើយ ដែល
ធ្វើអោយទស្សនិកជនគិតថា ពួកគេទាំងពីរនាក់ជាមិត្តល្អបំផុតនៅក្នុង Hollywood ៕

ដោយ ៖ ចាន់ណា
ប្រភព ៖ hollywoodlife