សម្រស់ស្បែកមុខសម៉ដ្ឋ ភ្លឺរលោង គឺជាបំណងប្រាថ្នារបស់ស្រ្តីគ្រប់រូប ដើម្បីបង្ហាញនូវ ភាពស្រស់
ស្អាត ភាពទាក់ទាញ និង ការចាប់អារម្មណ៍របស់ខ្លួន នៅពេលចូលរួមក្នុងកម្មវិធីផ្សេងៗ។ ពិសេស
ពេលនៅជិតមនុស្សដែលខ្លួនស្រលាញ់តែម្តង។ តើអ្នកមានវិធីណា ដែលអាចធ្វើឱ្យសម្រស់ស្បែក
មុខសភ្លឺរលោង និង គ្មានមុនដែរ ឬទេ? ខាងក្រោមនេះ គឺជាវិធីងាយៗ មួយចំនួន ដែលអាចជួយ
ឱ្យស្បែកមុខរបស់អ្នក គ្មានមុន សម៉ដ និង ភ្លឺរលោង ក្នុងរយៈពេលខ្លី។

១/ ប្រើវិធីឆ្ពុងចំហាយទឹកក្ដៅ៖
ការឆ្ពុងចំហាយទឹកក្ដៅមិនត្រឹមតែជួយដល់សម្រស់បង្កើតភាពតឹងរបស់ស្បែកនោះទេ តែវាក៏អាច
ជួយសំអាតមុនក្បាលខ្មៅផងដែរព្រោះថាមូលហេតុដែលនាំអោយកើតមុនក្បាលខ្មៅគឺដោយសារ
រន្ធរោម ត្រូវស្ទះដោយជាតិខ្លាញ់ និង ធូលី។ ដូច្នេះ ការឆ្ពុងជាញឹកញាប់ នឹងធ្វើអោយរន្ធរោមរីកធំ បែបនេះមុនក្បាលខ្មៅនឹងមិនអាចកើតមាន។
២/ បំប៉នជាតិសំណើមជារៀងរាល់ថ្ងៃសម្រាប់ស្បែក៖
ការបំប៉នស្បែក ដោយជាតិសំណើម គឺមានសារសំខាន់សម្រាប់កំចាត់មុខក្បាលខ្មៅប្រសិនអ្នកធ្វើ
បានរៀងរាល់ថ្ងៃនៅពេលយប់មុនពេលចូលគេង។វិធីធ្វើ៖ យកកន្សែងសើមស្អាត គ្របទៅលើមុខ
រយៈពេល១៥នាទីជាតិកខ្វក់នឹងមិនអាចប្រមូលផ្ដុំនៅក្នុងរន្ធរោមដើម្បីបង្កើតបានជាមុនក្បាលខ្មៅ
បាននោះទេ។
៣/ កាត់បន្ថយការតុបតែងមុខ៖
ការប្រើម្សៅច្រើន ពេកក៏ជាមូលហេតុនាំអោយរន្ធរោមត្រូវស្ទះដែលបង្កអោយមានមុនក្បាលខ្មៅ។
ដូច្នេះ អ្នកមិនគួរតុបតែង និង ផាត់មុខ ជារៀងរាល់ថ្ងៃនោះទេ។ ប្រសិនបើផាត់មុខ សូមផាត់ឱ្យ
ក្រាសពេក ដែលបង្កឱ្យស្ទះរន្ធរោម។ ជាពិសេស មុនពេលចូលគេង ត្រូវតែលុបមុខ ឱ្យបានស្អាត
ដើម្បីកុំអោយជាតិខ្លាញ់ ម្សៅ ឬធូលីជាប់នៅលើផ្ទៃមុខ។ ក្រៅពីនេះ ដើម្បីទប់ស្កាត់មុនក្បាលខ្មៅ
អ្នកមិនត្រូវប្រើក្រែមដែលមានជាតិខ្លាញ់នោះទេ។
៤/ ច្នៃម៉ាសដោយខ្លួនឯងដើម្បីកំចាត់មុនក្បាលខ្មៅ៖
អ្នកអាចធ្វើម៉ាស ដើម្បីកំចាត់មុនក្បាលខ្មៅ ដោយវិធីពីរយ៉ាងដូចតទៅ៖ ម្សៅ cinnamon ទឹកក្រូច
ឆ្មារ ឬ ម្សៅរមៀត ស្លឹកជីវ៉ាន់ស៊ុយ កូរចូលគ្នាឱ្យសព្វ រួចលាបនៅលើស្បែកមុខ ទុកយៈ ១៥នាទី
បន្ទាប់មក លាងសំអាតមុខចេញដោយទឹកក្រៅឧណ្ឌៗ ជាការស្រេច។
៥/ ចៀសវាងអាហារមានខ្លាញ់៖
ទន្ទឹមនឹងវិធីសាស្ដ្រថែទាំស្បែកដោយផ្ទាល់ ការហូបចុកក៏មានឥទ្ធិពលទៅលើស្បែក។ ដើម្បីធ្វើ
ឱ្យស្បែកបានស្រស់ស្អាតមិនមានមុនមិត្តនារីទាំងឡាយគួរតែហូបទឹកអោយបានច្រើនព្រមទាំង
ចៀសវាងអាហារណាដែលមានជាតិខ្លាញ់៕

ដោយ៖ វណ្ណៈ
ប្រភព៖ crunchybetty