ជារៀងរាល់ឆ្នាំមនុស្សទាំងឡាយនៅលើពិភពលោក តែងតែរៀបចំកម្មវិធីមួយ ដើម្បីអបអរ
សាទរទិវានៃក្តីស្រឡាញ់ ក៏ដូចជាដើម្បីសម្តែងនូវទឹកចិត្តទៅកាន់អ្នកជាទីស្រឡាញ់នាថ្ងៃទី
១៤ ខែកុម្ភៈ។ ដូច្នេះ Camnews ក៏សូមផ្តល់មតិមួយចំនួនជូនដល់មិត្តអ្នកអានទាំងអស់
ថាថ្ងៃនេះ យើងអាចទៅណាខ្លះ។
១. លេងហ្គេមនៅ Dream Land
Dream Land គឺជាកន្លែងកំសាន្តដ៏ទំនើបដំបូងបង្អស់នៅទីក្រុងភ្នំពេញ។ វាស្ថិតនៅចំកណ្តាល
ទីក្រុង ត្រង់ចំនុចប្រសព្វនៃទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់។
Dream Land មានឧបករណ៍ជិះកំសាន្តទំនើបៗ ព្រមទាំងមានភោជនិយដ្ឋាន និងអាហារដ្ឋាន
ដែលមានម្ហូប នំ និងភេសជ្ជៈគ្រប់ប្រភេទសម្រាប់បំរើដល់អ្នកផងដែរ ដូច្នេះ នេះគឺជាកន្លែងដ៏
ល្អមួយក្នុងការជូបជុំគ្រួសារ ការលំហែកាយរួមគ្នា ក្នុងទិវានៃសេចក្តីស្រឡាញ់នេះ។
២. ទស្សនាការប្រគំតន្រ្តី Best of the Best នៅកោះពេជ្រ
មិនឆ្ងាយពី Dream Land ប៉ុន្មាននោះទេ កោះពេជ្រក៏ជាទីកន្លែងកំសាន្តដ៏ពេញនិយមនៅ
ទីក្រុងភ្នំពេញផងដែរ។ ជាពិសេស មហាព្រឹត្តិការណ៍ដ៏អស្ចារ្យ គឺការប្រគំតន្រ្តីប្រចាំឆ្នាំ
"Best of the Best" ដែលត្រូវប្រារព្ធឡើង នៅវេលាម៉ោង ៦ល្ងាចថ្ងៃទី១៤ខែកុម្ភៈនេះ នៅ
ក្នុងសាលមហោស្រពកោះបេជ្រ។ ទោះបីជា ឆ្នាំនេះសំបុត្រថ្លៃក្តី តែវាជាកម្មវិធីមាន
លក្ខណៈស្តង់ដា ស័ក្ដិសមទៅនឹងតម្លៃរបស់របស់វា។ កម្មវិធី Best of the Best ឆ្នាំនេះនឹង
មានការខុសប្លែកពីឆ្នាំមុន ដោយសារឆ្នាំនេះ ហង្សមាសបានប្រមូលនូវគ្រប់តារាចម្រៀង
ស្ទើរគ្រប់ផលិតកម្ម រួមមាន លោកសូណូ អ្នកនាង យក់ ឋិតរដ្ឋាន លោក នៅ ស៊ីនឿន រួម
និងតារាចម្រៀង ជើងចាស់របស់ហង្សមាសផងដែរ។
៣. ជិៈទូកនៅមាត់ទន្លេ
មាត់ទន្លេជាកន្លែងដែលគួរឲ្យចាប់អារម្មណ៍មួយនៅក្នុងទីក្រុង រួមមាន ព្រះបរមរាជវាំង
រង្គសាល វិចិត្រសាល ភោជនីយដ្ឋាន និងហាងដែលស្ថិតនៅតាមបណ្តោយម្ខាងនៃផ្លូវ
ស៊ីសុវត្ថិ ដែលអាចមើលឃើញទន្លេចតុមុខ ទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់។
មាត់ទន្លេដែលដូចឧទ្យាន ជាកន្លែងដ៏អស្ចារ្យមួយដែលអ្នកអាច មកស្រូបយកខ្យល់
អាកាសដ៏បរិសុទ្ធ។ ជាងនេះទៅទៀត អ្នកក៏អាចដើរលេងកម្សាន្ត អង្គុយនៅលើទូក
ជិះតាមបណ្តោយមាត់ទន្លេនាពេលរសៀលដ៏សែនមនោរម្យ។ នៅពេលព្រះអាទិត្យរះ
អ្នកអាចគយគន់ព្រះអាទិត្យពីលើដងទន្លេពីមុខព្រះបរមរាជវាំងបានទៀត ផង។
៤. ទៅមើលកុន
រោងកុនពិតជាកន្លែងដ៏ល្អមួយសំរាប់អ្នកទាំងអស់គ្នា ជាមួយនឹងតំលៃសមរម្យ អ្នកអាច
ចូលរួមទស្សនាខ្សែភាពយន្ត Hollywood ល្បីៗ ជាមួយនឹងអ្នកជាទីស្រឡាញ់របស់ខ្លួន
ដោយមាន Coca និង Popcorn ឆ្ងុយឆ្ងាញ់សម្រាប់កំដរមាត់។
ជាពិសេស នៅថ្ងៃនៃក្តីស្រលាញ់នេះ រោងភាពយន្ត លេជេន មានការបញ្ចាំងពិសេស
គឺភាពយន្ត This Means War ដែលមានបញ្ចាំង៤ដងក្នុងមួយថ្ងៃគឺ នៅម៉ោង12:00
ម៉ោង14:00 ម៉ោង16:00 និងនៅម៉ោង18:00។
តម្លៃសំបុត្រមាន២ប្រភេទសម្រាប់ជ្រើសរើស
១.កញ្ចប់ជាគូមានបញ្ចូលរួចជាស្រេចនូវ សំបុត្រកុនសម្រាប់ទស្សនាភាពយន្ត This Means
War ចំនួន២សន្លឹក, ឈុតPuss In Boots (ទឹកក្រូចចំនួន២កែវ + ពោតលីង១), ផ្កាកូលាបដ៏
ស្រស់ស្អាតមួយទងសម្រាប់អ្នកពិសេសរបស់អ្នក
២.សម្រាប់ការចូលទស្សនាទាំងអស់គ្នាជាមួយក្រុមគ្រួសារ និងមិត្តភ័ក្ត តម្លៃសំបុត្រ 3$/ សំបុត្រ
៥. កាហ្វេ តែទឹកដោះគោ សម្រាប់ការជួបជុំ
ប្រសិនបើអ្នកចូលចិត្តកន្លែងណាដែលមិនសូវអ៊ូអរ ដើម្បីមានកន្លែងសំណេះសំណាល
ជាមួយមិត្តភ័ក្ត ជាមួយអ្នកដែលស្រឡាញ់ គឺយើងអាចទៅហាងកាហ្វេ។ នៅទីនេះ អ្នក
អាចអង្គុយលេង សំណេះសំណាលជាមួយមិត្តភ័ក្ត ជាពិសេសគឺមាន wifi ដើម្បីមើល
Camnews ផងដែរ។ ហាងកាហ្វេនៅក្នុងក្រុងភ្នំពេញមានច្រើន ដូចជា T&C, Brown,
Royal Coffee, Snow Milk Tea, ToTo Ice Cream ។ល។
ដោយ៖មិនា