CamNews

សោម ម៉ាល័ក្ខ ធ្លាយ​ដំណឹង រង្គោះ​រង្គើរ​ស្នេហ៍​ជាមួយ ប្រុស​អាណិកជន

ភ្នំពេញ៖ ក្រោយពីសម្ព័ន្ធភាពស្នេហា បានបែកបាក់តារាសម្តែង នាង សោម ម៉ាល័ក្ខ បានចេញមុខប្រកាស ជាសាធារណៈ ជុំវិញការមិនទទួលយកស្នេហ៍ថ្មី ពីបុរសណាម្នាក់ទៀត នោះឡើយ ខណៈបេះដួងរបស់នាង ក៏នៅទំនេរឯកា និងមានស្នាមរបួសធ្ងន់។ប៉ុន្តែផ្ទុយពីការ ប្រកាស ម៉ាល័ក្ខ បែបជាបង្កាត់ភ្លើងស្នេហ៍ថ្មី ជាមួយបុរសអាណិកជនខ្មែរ រស់នៅក្រៅស្រុកម្នាក់ មានវ័យជាង ៤០ឆ្នាំ។ មិនត្រឹមតែប៉ុណ្ណោះ បុរសជាគូស្នេហ៍ទីពីរ អាណិកជនក្រៅស្រុក ក៏បានផ្តល់ឲ្យនូវការទំនុក បម្រុងផ្នែកធនធាន ដើម្បីផ្គត់ផ្គង់ជីវភាព រស់នៅរបស់នាង សោម ម៉ាល័ក្ខ ។

យ៉ាងណាក្តីថ្មីៗនេះ ក៏ស្រាប់តែមានដំណឹងល្ហិតល្ហៀង លេចឮថា សម្ព័ន្ធភាពស្នេហ៍ថ្មី រវាងតារាសម្តែង នាង សោម ម៉ាល័ក្ខ និងបុរសអាណិកជនម្នាក់នោះ បាននឹងកំពុងជួបប្រទះ បញ្ហារង្គោះរង្គើ អាចឈានទៅរកផ្លូវបែកបាក់វិញ ព្រោះគ្មានការជឿជាក់ ចំពោះគ្នាដោយសារការប្រច័ណ្ឌ។ ផ្អែកតាមប្រភពខ្សឹបខ្សៀវ ពីមជ្ឈដ្ឋាខាងក្រៅ បាននិយាយថា បុរសអាណិកជនម្នាក់នេះ តែងតែលើក ហេតុផលពីការប្រច័ណ្ឌ អ្នកនាង សោម ម៉ាល័ក្ខ មកនិយាយទើបធ្វើឲ្យនាង មិនសប្បាយចិត្ត បណ្តាលឲ្យក្លាយទៅ ជារឿងឈ្លោះប្រកែក ពាក្យសម្តីគ្នា។

ជុំវិញព័ត៌មានខាងលើនេះ គេហទំព័រ LookingTODAY មិនអាចទាក់ទង ដើម្បីសុំការបកស្រាយ ពីនាង សោម ម៉ាល័ក្ខ បាននៅឡើយទេ នាថ្ងៃនេះ ព្រោះលេខទូរស័ព្ទរបស់នាង មិនអាចធ្វើការទំនាក់ទំនងបាន។ ដូច្នេះគេហទំព័រ LookingTODAY រង់ចាំការបកស្រាយ ពី ម៉ាល័ក្ខ ជុំវិញរឿងនេះ ដើម្បីឲ្យមហាជនបានដឹង ពីការពិត នៅពេលក្រោយ។

គួររំឭកថា បុរសដែលមានទំនាក់ទំនង ស្នេហាជាមួយតារាស្រី នាង សោម ម៉ាល័ក្ខ ជាអាណិកជនខ្មែរ រស់នៅអាមេរិក ហើយក៏ជាអ្នកមានទ្រព្យសម្បត្តិម្នាក់ ។ ជាប្រចាំបុរសម្នាក់នេះ តែងតែទាក់ទងមក ម៉ាល័ក្ខ នឹងបានជូយឧបត្ថម្ភដល់ ការរស់នៅរបស់នាងផងដែរ។ រហូតមកដល់ពេលនេះ អ្នកទាំងពីរ គឺបានផ្តើមស្នេហ៍ជាមួយគ្នាជិត១ ឆ្នាំមកហើយ ប៉ុន្តែឥឡូវនេះ ស្រាប់តែធ្លាយដំណឹងមកថា ចំណងស្នេហ៍ រវាងអ្នកទាំងពីរ ត្រូវជួបញ្ហារង្គោះរង្គើរ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល