ភ្នំពេញ៖ នៅសល់តែ១ថ្ងៃទៀត ប៉ុណ្ណោះ ដល់ថ្ងៃចូលរោងការ ស្រាប់តែកូនកំលោះ ដែលកូន កាត់ ចិនឈ្មោះ វង ឆវន្ត័ អាយុ ២៩ឆ្នាំ បានដួលស្រឹប មិនដឹងមូលហេតុអ្វី ត្រូវបានក្រុម គ្រួសារ បាន បញ្ជូន ទៅសម្រាក នៅមន្ទីពេទ្យកាល់ម៉ែត អស់មួយយប់ ដោយមានសភាព មិនស្រួល ខាងគ្រូ ពេទ្យកាល់ម៉ែត បានប្រាប់ ឲ្យក្រុមគ្រួសារបញ្ជូន បន្តទៅសម្រាក់ព្យាបាល នៅវៀត ណាម ។

លោក វង ឆដា អាយុ ៣១ ឆ្នាំ ដែលជាបង ប្រុសបង្កើត របស់លោក វង ឆវន្ត័ ដែលត្រូវជាកូន កំលោះ ចូលរោងការ នោះ បានទូរសព្ទ័មក ពីប្រទេសវៀតណាម បានប្រាប់ មជ្ឈមណ្ឌល ដើមអម្ពិល ជួយចុះ ផ្សាយ ដំណឹងនេះ ដល់ភ្ញៀវកិត្តិយសទាំងអស់ ដែលត្រៀមមកចូលរួមថ្ងៃ អាពាហ៍ពិពាហ៍នៅថ្ងៃសុក្រ ទី៦ ខែធ្នូ នៅមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ អាគារ (K) ត្រូវផ្អាកជា បណ្តោះអាសន្ន ដោយសារកូនកំលោះ មានជំងឺធ្ងន់ ស្ថិតក្នុងសភាពការសង្គ្រោះបន្ទាន់ ដែល លោកគ្រូពេទ្យ ខាងប្រទេសវៀតណាមថា ជំងឺប៉ះពាល់និង ការរលាកស្រោមខួរក្បាល ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល