ទូរស័ព្ទទាំងប្រាំខាងក្រោមនេះ ជាប្រភេទទូរស័ព្ទដែលបានលេចធ្លោ និងចម្លែកបំផុត
ក្នុងប្រវត្តិសាសស្ត្រទូរស័ព្ទតាំងពីដើមរហូតដល់បច្ចុប្បន្ន។

6. Handspring Treo 180 (2002)

នៅឆ្នាំដំបូងនៃទស្សវត្សរ៍ទី 21 បណ្តាអ្នកជំនួញកំពុងមានការពេញនិយមប្រើនូវប្រភេទទូរស័ព្ទ
PDA នៅឡើយ រហូតដល់ពេល Handspring Treo 180 ចេញលក់។ វាគឺជាទូរស័ព្ទដែលអាចធ្វើ
ការ Call SMS អាចភ្ជាប់ internet និងផ្ញើ e-mail បាន។

7. LG Decoy (2008)

ចំនុចពិសេសបំផុតនៅក្នុងទូរស័ព្ទនេះ គឺវាប្រើប្រាស់បានជាមួយកាស Bluetooth។ LG Decoy
គឺជាទូរស័ព្ទដំបូងគេបំផុតដែលបានបំពាក់នូវ Bluetooth។ Bluetooth ត្រូវបានគេបំពាក់នៅផ្នែក
ខាងក្រោយទូរស័ព្ទដើម្បីសាកថ្ម និងផ្លាស់ប្តូរឯកសារផ្សេងៗ។

8. Kyocera Echo (2011)

Kyocera Echo ជាទូរស័ព្ទដែលមានអេក្រង់ពីរដ៏អស្ចារ្យ ដោយអេក្រង់ទំហំ3,5 inch ភ្ជាប់គ្នាតាម
ត្រចៀកនៃទូរស័ព្ទ ហើយនៅពេលដំណើរការអេក្រង់ទាំងពីររួមគ្នាមានទំហំ4,7inch។ នេះគឺជា
ទូរស័ព្ទស្មាតហ្វូនអេក្រង់ពីរដំបូងគេ ដែលបានបង្ហាញខ្លួននៅអាមេរិច។ វាប្រើប្រាស់ប្រព័ន្ធប្រតិ-
បត្តិការ Android 2.2, 3G CMDA/EV-Do របស់ Sprint ជំនួសឲ្យ WiMax។ វាក៏បំពាក់នូវ Camera
5 megapixel និងអាចថតវីដេអូ HD 720p ផងដែរ។

9. Helio Ocean (2007)

Helio Ocean លេចធ្លោជាមួយការរចនាម៉ូដដោយអាចហូតបានពីរទិសផ្សេងគ្នា។ វាត្រូវបានគេវាយ
តំលៃថាជាប្រភេទ PDA ដ៏អស្ចារ្យសំរាប់អ្នកនិយមចូលចិត្ត SMS។

10. HTC Advantage (2007)

នេះគឺជាទូរស័ព្ទមួយក្នុងចំណោមទូរស័ព្ទ hybrid ដំបូងនៅលើទីផ្សារ។ HTC Advantage មានកម្មវិធី
ជាច្រើនជាមួយនឹងការចនាម៉ូដតូចល្មម មិនពិបាកកាន់ក្នុងដៃឡើយ។ វាមាន Hard Drive  8 GB,
ROM 256MB, RAM 128MB, ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Microsoft Windows Mobile 6៕

ដោយ៖ និស្ស័យ
ប្រភព៖ zing