ប្លែកៗ ៖ ជាការពិតណាស់ នៅលើពិភពលោកយើងនេះ រឿងចម្លែកៗតែងកើតមានជារឿយៗ
មិនថានៅទីកន្លែងណាមួយនោះទេ ដោយឡែក នាពេលនេះ សូមនាំអារម្មណ៍ទស្សនិកជនងាក
ក្រឡេកមកមើលមុខម្ហូបប្រពៃណីបែបជប៉ុនវិញម្តង ដែលវាមើលទៅមានរូបរាងប្លែក ស្របពេល
ដែលរសជាតិរបស់វា មើលទៅហាក់បីដូចជាទំនងឆ្ងាញ់ផងដែរ។

គួរបញ្ជាក់ផងដែរថា មុខម្ហូបប្រពៃណីបែបជប៉ុនមួយនេះ មានឈ្មោះថា Udon ហើយវាត្រូវបាន
ប្រជាជនជប៉ុនទទួលស្គាល់ផងដែរ ខណៈពេលដែលវាមានរសជាតិឆ្ងាញ់ជាប់ចិត្ត គួបផ្សំជាមួយ
នឹងគុយទាវសរសៃធំ ប៉ុនមេដៃ ដែលនៅក្នុងមួយចាន គេតម្រូវអោយដាក់តែមួយសរសៃតែប៉ុ
ណ្ណោះ។

លើសពីនេះទៅទៀត បើយោងទៅតាមរបាយការណ៍ដដែលនេះ ក៏បានបញ្ជាក់បន្ថែមអោយ
ដឹងផងដែរថា មុខម្ហូបប្រពៃណីបែបជប៉ុន "Udon" មានលក់ ក៏ដូចជាបំរើជូនអតិថិជន នៅក្នុង
ហាងមួយកន្លែងដែលមានឈ្មោះថា "Tawaraya" មានទីតាំងស្ថិតនៅក្នុងក្រុង Kyoto លើប្រជុំ
កោះ Honshu ប្រទេសជប៉ុន៕

ដោយ ៖ ពិសី
ប្រភព ៖ Happens