គេហទំព័រ XperiaBlog ទើបតែធ្វើការកំនត់នូវព័ត៌មានស្តីពីស្មាតហ្វូន Sony Xperia C670X ដែល
ត្រូវបានឲ្យដឹងថា នឹងបង្ហាញខ្លួននៅរដូវវិស្សមកាលឆ្នាំនេះ។ ស្មាតហ្វូននេះ មានលេខកូដខ្ពស់
ជាង C660X របស់ Xperia Z ដូច្នេះលទ្ធភាពច្រើន វានឹងជាផលិតផល អាប់ហ្គ្រេដ រឺជំនួសឲ្យ Z។

C670X នឹងប្រើប្រាស់អេក្រង់ 4,8" (តូចជាង 5" របស់ Z) ប៉ុន្តែនៅតែមាន កំរិតពន្លឺ Full-HD 1080p
ដដែល។ តាមប្រភពបានឲ្យដឹងថា Sony នឹងប្រើ CPU Snapdragon 600 APQ8064T 1,8GHz
នៅលើ C670X ដូច chip របស់ HTC One និង LG Optimus G Pro ប៉ុន្តែមានល្បឿនខ្ពស់ជាង
0,1GHz, ហើយប្រាកដណាស់ វានឹងខ្លាំងជាង Snapdragon S4 Pro របស់ Xperia Z។

រូបភាពនេះ គ្រាន់តែជារូបតំណាង

ព័ត៌មានស្តីពីរូបសណ្ឋានមួយចំនួនទៀតរបស់ C670X បានឲ្យដឹងថា វានឹងត្រូវបំពាក់ដោយ GPU
Adreno 320, RAM 2GB, មេម៉ូរីក្នុង 32GB និង Sensor Exmor RS 13MP, ដូចនឹង Xperia Z។
C670X នឹងត្រូវតំឡើងរួចជាស្រេចនូវប្រព័ន្ធប្រតិបត្តិការ Android 4.2 Jelly Bean៕

ដោយ៖ សិលា
ប្រភព៖ TTE