Tablet iPad ទាំងបីជំនាន់កន្លងទៅនេះ បានក្លាយទៅជាឧបករណ៍កំសាន្តមួយមិនអាច
ខ្វះបានជាមួយអ្នកដែលចូលចិត្តបច្ចេកវិទ្យាទាន់សម័យ ប៉ុន្តែមកដល់ថ្ងៃទី១៦/១០ កន្លង
ទៅថ្មីៗនេះ Apple ទើបទទួលបានប័ណ្ណប៉ាតង់ពីការរចនាម៉ូដរបស់ iPad ជំនាន់ដំបូង។

ប័ណ្ណប៉ាតង់ស្តីពីគំរូរចនាម៉ូដរបស់ iPad 1 ដែលមានលេខ D669,069 ត្រូវបានប្រគល់ឲ្យអតីត
CEO Steve Jobs រួមជាមួយនឹងអ្នករចនាម៉ូដ Jonathan Ive និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។
ជាក់ស្តែង ប័ណ្ណប៉ាតង់នោះគ្រាន់តែជាការបញ្ជាក់ពីកម្មសិទ្ធិផ្តាច់មុខសំរាប់ការរចនាម៉ូដខាងក្រៅ
មិនរាប់ចូលឧបករណ៍គ្រឿងផ្សំ និងការរចនាម៉ូដខាងក្នុងឡើយ។

រូបភាពអតីត CEO Steve Jobs ពេលបង្ហាញណែនាំ iPad ជំនាន់ដំបូង

ការដែលទទួលបានប័ណ្ណប៉ាតង់ផ្តាច់មុខស្តីពីការរចនាម៉ូដរបស់ iPad, Apple ទទួលបានផល
ប្រយោជន៍ និងមានប្រៀបមិនតិចឡើយក្នុងការដោះស្រាយបញ្ហាផ្សេងៗពីគំរូរចនាម៉ូដ Tablet
ជាមួយក្រុមហ៊ុនដទៃផ្សេងទៀត។ ជាមួយនឹងប័ណ្ណប៉ាតង់ថ្មីនេះ Apple ក៏ទទួលបានប័ណ្ណប៉ាតង់
ស្តីពីកម្មវិធី iBooks និងសំបក iPhone ផងដែរ៕

ដោយ៖ សិលា
ប្រភព៖ zng