ការម៉ាស្សាមុខអាចធ្វើឲ្យស្បែកមុខរបស់អ្នកមានអារម្មណ៍ធូរស្រាល ប៉ុន្តែបើអ្នកចង់ឲ្យ ទទួលបានប្រយោជន៍ ច្រើនជាងនេះ អ្នកគួរអនុវត្តន៍តាម ការណែនាំដូចខាងក្រោម៖

ដំបូងអ្នកគួរម៉ាស្សាស្បែកមុខស្រាលៗ ដើម្បីជំរុញកោសិកាស្បែក ឲ្យស្រស់ថ្លា និងអាចស្រូបយកសារធាតុ បំប៉នបានល្អ។ បន្ទាប់មក អ្នកត្រូវលាងមុខ ដោយប្រើទឹកក្តៅឧណ្ណៗ ជាមុន ដើម្បីឲ្យរន្ធបើក និងស្រូបយកសារធាតុ ដែលទទួលបានពីការ ម៉ាស្សាមុខដោយការលាបម៉ាស បានយ៉ាងពេញលេញ។ បន្ទាប់ពីការម៉ាស្សា និងបិទម៉ាសរួចហើយ អ្នកគួរទុកវាចោលចំនួន ១៥ ទី ២០នាទី ដោយអ្នកអាចគេង ដើម្បីរាងកាយធូរស្បើយ។ នៅពេល ដល់ពេលលាងសម្អាតមុខចេញ អ្នកគួរលាងដោយប្រើ ទឹកត្រជាក់ ដើម្បីរន្ធរោមបិទ និងធ្វើឲ្យអ្នកមាន អារម្មណ៍ថា ស្បែកមុខស្រស់ស្រាយ ជាងមុន៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល