ភ្នំពេញ ៖ ឃ្លាំងស្ដុកក្រណាត់របស់រោង ចក្រPPS ដែលមានទីតាំងស្ថិតនៅភូមិទួល គោក សង្កាត់បឹង កក់ទី១ ខណ្ឌទួលគោក ពោលនៅជិតរង្វង់មូលកាំកូស៊ីធី ត្រូវបានអគ្គិ ភ័យឆាបឆេះនៅវេលា ម៉ោង ៤និង៣០នាទី រសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៤នេះ បណ្ដាលឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពល រដ្ឋ អាជ្ញាធរ និងសមត្ថកិច្ចពន្លត់អគ្គិភ័យរាជ ធានីភ្នំពេញ ចុះទៅជួយអន្ដរាគមន៍ភ្លាមៗ នៅកន្លែងកើតហេតុ ។

យោងតាមសេចក្ដីរាយការណ៍ពីសាក្សី មួយចំនួនបានឱ្យដឹងថា មុនដំបូងឡើយគេ បានឃើញ ផ្សែងហុយចេញពីឃ្លាំងស្ដុកក្រណាត់ របស់រោងចក្រមួយនេះ ខ្មួលខ្មាញ់ឡើងទៅ លើធ្វើឱ្យមាន ការភ្ញាក់ ផ្អើលយ៉ាងខ្លាំងរហូត ទាក់ទងទៅសមត្ថកិច្ចនិងអាជ្ញាធរ ចុះមក ជួយអន្ដរាគមន៍ភ្លាមៗ នៅកន្លែង កើតហេតុ។ មួយសន្ទុះក្រោយមក រថយន្ដពន្លត់អគ្គិភ័យ ជាច្រើនគ្រឿង ត្រូវបានបញ្ជូនទៅកាន់កន្លែង កើតហេតុ ដើម្បីបាញ់ពន្លត់ ប៉ុន្ដែរហូតដល់ មកដល់វេលាម៉ោង៥ល្ងាចថ្ងៃដដែលនេះ កម្លាំង សមត្ថកិច្ចនិងអាជ្ញាធរបាននឹងកំពុង ជួយអន្ដរាគមន៍នៅឡើយ ។

<object width="443" height="380" data="http://www.youtube.com/v/oT28x8yAmQM&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/oT28x8yAmQM&rel=1" /></object>

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល