CamNews

ម៉ូដ​សក់​ប្រណិត តម្លៃ ៥០០ លាន​ដុល្លារ របស់ Laurence Graff

ក្រុម​អ្នក​រចនា​ម៉ូដ​សក់ ស្ថិតក្រោម​ការបង្គាប់រ​បស់​មហាសេដ្ឋី Laurence Graff បាន​ប្រើប្រាស់​គ្រាប់ពេជ្រ​ជាច្រើន ដែលមាន​តម្លៃ​សរុប ៥០០ លាន​ដុល្លារ ដើម្បី​លំអ​សក់។

កម្រង​រូបថត​ឆ្នាំ ១៩៧០ មានតម្លៃ ១លាន​ដុល្លារ

មហាសេដ្ឋី​ត្បូង​ពេជ្រ​របស់​ពិភពលោក Laurence Graff បាន​ចំណាយ​ប្រាក់​ដោយ​មិនមាន​រារែក​នោះទេ ដើម្បី​បង្កើត​កម្រង​រូបថត​ពិសេស សម្រាប់​ខួប​អនុស្សា​វរិ​យ ៦០ឆ្នាំ​នៃ​ការប្រកប​មុខ​ជំនួញ​របស់ខ្លួន។

ចំណែក​កម្រង​រូបថត​ថ្មី តម្លៃ ៥០០លាន​ដុល្លារ

លោក Laurence Graff បាន​បង្កើត​ឡើងវិញ​នូវ​រូបភាព​ដ៏​អស្ចារ្យ តាំងពី​ទសវត្ស​ឆ្នាំ ៧០ ក្នុងនោះ តារា​បង្ហាញ​ម៉ូដ​មួយរូប បាន​ប្រើប្រាស់​ត្បូង​ពេជ្រ​ដែលមាន​តម្លៃ​ដល់​ទៅ ១លាន​ដុល្លារ ដើម្បី​លំអ​ម៉ូដ​សក់ ហើយ​បច្ចុប្បន្ន តម្លៃ​របស់​វា​បាន​កើន​ដល់ ៥០០លាន​ដុល្លារ​អាមេរិក។

ម៉ូដ​សក់​នេះ​ត្រូវបាន​លំអ​ដោយ​ត្បូង​ពេជ្រ មានតម្លៃ ៥០០លាន​ដុល្លារ

តារា​ម៉ូ​ដែល Dalia Gunther ត្រូវបាន​ជ្រើសរើស​ជា​អ្នក​បង្ហាញ​កម្រង​ត្បូង​ពេជ្រ​ដ៏​ច្រើនសន្ធឹក​នេះ នៅឯ​ការិយាល័យ​របស់ Laurence Graff ក្នុង​ក្រុង London ។ កម្រង​ត្បូង​ពេជ្រ​នេះ ត្រូវបាន​គេ​ដាំ សម្ភារៈ​លំអ​ជា​ពេជ្រ​ចំនួន ២២ប្រភេទ ក្នុងនោះ មាន​ចិញ្ចៀនពេជ្រ​មួយ​ដែលមាន​ទម្ងន់ ៥២,៧៣ carat ។

ស្នាដៃ​ផ្សេង​មួយទៀត របស់ Graff មានតម្លៃ ១០០លាន​ដុល្លារ

ត្បូង​ពេជ្រ​ដែលមាន​តម្លៃ​សរុប ៥០០លាន​ដុល្លារ​នេះ រួមមាន ក្រវិល​រាង​បេះដូង ៥១,៥៣ carat , ត្បូង​ពេជ្រ​រាង​បេះដូង ៥០,៧៦ carat , ពេជ្រ​ពណ៌​ខៀវ​មួយ​គ្រាប់ ទម្ងន់ ១០,៤៧ carat , ចិញ្ចៀន​ពណ៌​ផ្កាឈូក ទម្ងន់ ៦,៦១ carat , ឈុត​លំអ​កាយ​ធ្វើ​អំពី​ពេជ្រ ៥៥០ carat ។ល។

ក្រៅពី​បណ្ដា​ត្បូង​ពេជ្រ​សម្រាប់​តុបតែង​ម៉ូដ​សក់​ខាងលើ Graff ក៏បាន​បញ្ចេញស្នាដៃ​ថ្មី​មួយទៀត គឺ Peacock Brooch ដែលមាន​តម្លៃ ១០០លាន​ដុល្លារ ក្នុងនោះ​មាន​ត្បូង​ពេជ្រ​ពណ៌ មាន​ទម្ងន់ ១២០,៨១ carat ហើយ​ពិសេស​គឺ​គ្រាប់ពេជ្រ​ដែលមាន​រាង​ដូច​ផ្លែ​សារី ពណ៌​ខៀវ ទម្ងន់ ២០,០២ carat ។

មហាសេដ្ឋី​ខាង​វិស័យ​ត្បូង​ពេជ្រ លោក Laurence Graff

គួររំឭកថា មហាសេដ្ឋី Graff និង​ក្រុមហ៊ុន​របស់ខ្លួន ធ្លាប់​ទទួលបាន​ពាន់រង្វាន់​ខ្ពស់បំផុត ក្នុង​វិស័យ​កែច្នៃ​គ្រាប់​ពេទ្យ នៅ​អង់គ្លេស​ផងដែរ។

ប្រែ​សម្រួល​ដោយ ៖ តារា
ប្រភព ៖  Dailymail