CamNews

iPhone 5s ដាក់​លេខ​កូដ​សម្ងាត់ ក៏​អាច​ត្រូវ​គេ​ហែក តាមរយៈ​កម្មវិធី​ Siri (វីដេអូ)

ដោយ​ការ​បញ្ជា​ “បញ្ឆោត” ទៅ​លើ​កម្មវិធី​ស្គាល់​សម្លេង​ Siri ហែកកឺរ អាច​ចូល​ទៅ​ប្រើ​ប្រាស់
iPhone បាន​ទាំង​ស្រុង បើ​ទោះ​ជា ស្មាត​ហ្វូន​នេះ ត្រូវ​បាន​គេ​ដាក់​លេខ​កូដ​សម្ងាត់ និង​ដំណើរ​
ការ​ដោយ​ប្រព័ន្ធ​ប្រតិ​បត្ត iOS ថ្មី​បំផុត​។

ថ្មី​ៗ​នេះ នៅ​លើ​បណ្ដា​ញ​អ៊ីន​ធឺរណិត មាន​វីដេអូ​មួយ បង្ហាញ​អំពី​ ហែកកឺរ អេហ្ស៊ីប លោក Sherif
Hashim ​​លុក​ចូល​ដោយ​ជោគ​ជ័យ ទៅ​ក្នុង​បញ្ជី​ទំនាក់​ទំនង នៅ​លើ iPhone 5s ដំណើរ​ការ​ដោយ
​ iOS 7.1.1 ដែល​ត្រូវ​បាន​បិទ​សោ​ដោយ​ក្រយៅ​ដៃ តាម​រយៈ​កំហុស​ឆ្គង​ផ្នែក​ការ​ពារ​សុវត្ថិ​ភាព
​របស់​កម្មវិធី​ Siri ជាជំនួយ​ការ​អ្នក​ប្រើប្រាស់ ដោយ​សម្លេង​។ ព្រោះ​តែ​ភាព​ងាយ​ស្រួល​របស់​កម្មវិធី​
Siri ដូច្នេះ​​ ​គ្រាន់​តែ​ចេញ​បញ្ជា​ រួម​នឹង​សកម្ម​ភាព​មួយ​ចំនួន Sherif Hashim អាច​ចូល​ទៅ​កាន់​បញ្ជី
​ទំនាក់​ទំនង​ និង​អាច​ហៅទូរស័ព្ទ​​ចេញ ​បាន​តាម​ចិត្ត​។

កំហុស​ផ្នែក​សុវត្ថិ​ភាព​ ដែល​ត្រូវ​បាន​ Sherif Hashim រក​ឃើញ គឺ​មាន​សភាព​ធ្ងន់​ធ្ងរ ព្រោះ​ថា
អ្នក​ដែល​មិន​មែន​ជា​ម្ចាស់​ទូរស័ព្ទ ក៏​អាច​បន្លំ​ជា​ម្ចាស់ ដើម្បី​ធ្វើ​ការ​ហៅ​ចេញ ផ្ញើ​សារ ផ្ញើ​អ៊ីមេល
ឬ​លួច​ទិន្ន​ន័យ​ក្នុង​ទូរ​ស័ព្ទ​។ ​

ប៉ុន្ដែ ក្នុង​ពេល​រង់​ចាំ​ការ​ឆ្លើយ​តប​ពី​ Apple អ្នក​ប្រើ​ប្រាស់ អាច​ការ​ពារ​ខ្លួន​ឯង ដោយ​ការ​បិទ​កម្ម
​វិធី Siri តាមរយៈ​ចូល​ទៅ​កាន់ Settings --> Touch ID & Passcode និង​បិទ Siri ​ក្នុង​អប​សឹន
Allow Access When Locked ។

គួរ​រំលឹក​ថា មុន​នេះ ប្រព័ន្ធ​ប្រតិ​បត្តិ​ iOS 7 របស់ Apple ក៏​ធ្លាប់​មាន​កំហុស​ឆ្គង​មួយ ដោយ​វា​មិន
​អាចដាក់​លេខ​កូដ​​អ៊ិន​គ្រីប​ លើ​ ឯក​សារ​ភ្ជាប់​របស់​អ៊ី​មេល​ នាំ​ឱ្យ​អ្នក​ដទៃ​ អាច​ទាញ​យក​ឯក​សារ
​ទាំង​នោះបាន​ដោយ​ងាយ​៕

<object style="display: block; margin-left: auto; margin-right: auto;" width="471" height="404" data="http://www.youtube.com/v/6cHZBk-eKps&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/6cHZBk-eKps&rel=1" /></object>

ប្រែ​សម្រួល​ដោយ ៖ តារា
ប្រភព ៖ youtube/nbcnews