CamNews

Jose Mourinho ប្រតិកម្មនឹង ១ សំណួររបស់អ្នកកាសែត ហើយសម្រេចមិនឆ្លើយ ថែមទាំងដើរចេញទាំងកម្រោល (វីដេអូ)

ព័ត៌មានកីឡា៖ ថ្នាក់ដឹកក្រុម​ Chelsea ពិតជាសប្បាយចិត្ដនឹងលទ្ធប្រកួតកាលពីព្រឹកមិញ ខណៈដែល​ក្រុមរបស់គាត់អាចផ្ដួល Everton បាននៅនាទីគៀកបញ្ចប់ការប្រកួត។ មិនត្រឹមតែប៉ុណ្ណោះ សម្រាប់ការ​អត្ថា​ធិ​ប្បាយក្នុងសន្និសិតការសែត​ជាមួយភ្នាក់ងារសារព័ត៌មាន ប៊ីប៊ីស៊ី គាត់អាចឆ្លើយតបបានគ្រប់សំណួរ​ទាំងអស់ ប៉ុន្ដែសម្រាប់ ១ សំណួរចុងក្រោយ គាត់បែជាមិនឆ្លើយ ហើយថែមទាំង ដើចេញតែម្ដង ។

យោងតាមការលើកឡើងរបស់ គេហទំព័រអន្ដរជាតិ​មួយបានបង្ហាញថា លោក Jose Mourinho ស្រាប់តែ​មានប្រតិកម្មប្លែកជាមួយ​នឹងអ្នកការសែត ប៊ីប៊ីស៊ី ខណៈដែលគេសួរសំណួគាត់អំពីករណីរបស់កីឡាករ​ ខ្សែការពារ ឈ្មោះថា Branislav Ivanovic ដែលបានជាប់សង្ស័យថាកីឡាករមានចេតនា ប៉ុនប៉ងខាំស្មា​កីឡាកររបស់ក្រុម Everton ស្របពេលដែល សកម្មភាព​មួយនេះ ត្រូវអ្នកការសែតថតបាន ក្នុងកំឡុងក្រុម​ទាំង ពីរកំពុងតែមានការប៉ះទង្គិចគ្នា ។ ឥរិយាបថព្រមទាំង ទឹកមុខរបស់ Jose Mourinho នៅពេល​នេាះ​មានភាពខុសប្លែកគ្នាឆ្ងាយណាស់ នៃនាទីដំបូងនៃការ​សម្ភាសន៍ ។

មួយសំណួរដែលក្រុមការងារ របស់អ្នកកាសែត ប៊ីប៊ីស៊ីសួរទៅកាន់ Jose Mourinho គឺថា តើលោកនឹងចាត់​វិធានការធ្វើដូចម្ដេចដែរ ចំពោះករណីសង្ស័យថា កីឡាកររបស់លោក មានបំណងចង់ខាំភាគីម្ខាងទៀត ?​

លោក Jose Mourinho សម្រាប់មួយសំណួចុងក្រោយនេះ មិនបានធ្វើការឆ្លើយតបទៅកាន់អ្នកការសែត​វិញទេ ហើយថែមទាំង ដើចេញទាំងកំរោល ហើយបោះពាក្យសម្ដីចុងក្រោយថា គាត់នឿយហត់ខ្លាំងណាស់ សម្រាប់សំណួរមួយនេះ គាត់មិនអាចឆ្លើយបានទេ សុំទោផងចុះ ។ ឥរិយាបថរបស់ គាត់ពេល​នោះ ទទួលរងការរិះគន់មិនតិចដែរ ខណៈដែលគាត់ធ្វើប្រងើយកន្ដើយនឹងអ្នកការសែត ដូច្នោះ​ ។

<object width="500" height="350" data="http://www.youtube.com/v/qyaSD8O2UuI&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/qyaSD8O2UuI&rel=1" /></object>

ដោយ៖ អឿ អ៊ុយ

ប្រភព៖ http://metro.co.uk/