CamNews

អាជ្ញាធរ ខេត្តព្រៃវែង វាយតម្លៃ ផលប៉ះពាល់ពីការឆេះ នៅផ្សារកអណ្តើក ខូចខាតសរុប ២លាន៨សែនដុល្លារ

ព្រៃវែង ៖ អាជ្ញាធរខេត្តព្រៃវែង បានស្រង់ស្ថិតិវាយ តម្លៃពីផល ប៉ះពាល់ពីការឆេះតូប របស់អាជីវករ ផ្សារកអណ្តើក អស់ ប្រមាណជា២លាន៨សែនដុល្លារ  នេះបើតាមការឲ្យដឹងពីអាជ្ញាធរខេត្ត បានប្រាប់ដើមអម្ពិល នៅព្រឹកថ្ងៃ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ ។

សូមបញ្ជាក់ថា ផ្សារកអណ្តើក ដែលមានទីតាំងនៅ តាមបណ្តោយផ្លូវជាតិលេខ ១ ក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង ត្រូវ បានអគ្គិភ័យលេបត្របាក់ស្ទើទាំងស្រុង កាលពីវេលារំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៤ ម្សិលមិញនេះ ដោយជំហានដំបូង សមត្ថកិច្ចបានរកឃើញថា មានតូបចំនួន ២៦៣ តូប ត្រូវបានអគ្គិភ័យលេបត្របាក់ ស្ទើទាំងស្រុង រួមទាំងផ្ទះរបស់ប្រជាពលរដ្ឋចំនួន ២៤ខ្នងទៀត នៅជុំវិញផ្សារក៏រងនូវការឆេះបំផ្លាញស្ទើទាំងស្រុងផង ដែរ ។

យោងតាមរបាយការណ៍ របស់សមត្ថកិច្ចបានអះអាងឲ្យដឹងថា ករណីឆេះផ្សារខាងលើនេះ បានកើតឡើងនៅវេលា ម៉ោង ០០ និង៥៥នាទី ឈានចូលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៤ ដែលទីតាំងផ្សារខាងលើស្ថិតនៅតាមបណ្តោយផ្លូវ ជាតិលេខ ១ ក្នុងភូមិប្រាសាទ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដែលតូបទាំងអស់សាងសង់ពីឈើ ។ ចំណែកផ្ទះដែលរងនូវការឆេះមានទីតាំង នៅជុំវិញផ្សារនោះ ភាគច្រើនសាងសង់ពីថ្ម និងប្រក់ស័ង្កសី ។

យោងតាមរបាយការណ៍ ក៏បានឲ្យដឹងបន្ថែមទៀតថា មូលហេតុដែលបណ្តាលឲ្យឆេះផ្សារខាងលើនេះ ត្រូវបានគេដាក់ ការសង្ស័យទៅលើការទុស្សេខ្សែភ្លើង ចេញពីតូបរបស់អាជីវករម្នាក់ ដែលស្ថិតនៅចំកណ្តាលផ្សារ ។ ប៉ុន្តែ បើយោង តាមប្រភពព័ត៌មានពីអ្នកស្រុក បាននាំគ្នាអះអាងថា ករណីឆេះផ្សារកអណ្តើកខាងលើនេះ អាចបណ្តាលមកពីមានគេ លួចដុត ដោយក្នុងនោះយោងតាមសាក្សីមួយចំនួនបានរៀបរាប់ឲ្យដឹងថា នៅមុនភ្លើងឆាបឆេះគេបានលឺស្នូរដូចជា មានគេគប់អ្វីមួយទៅលើដំបូលតូប ហើយមួយសន្ទុះក្រោយមក ស្រាប់តែមានអណ្តាតភ្លើងឆាបឆេះឡើងតែម្តង ដោយគេសង្ស័យថា មានគេគប់ដបសាំងដាក់ទើបបណ្តាលឲ្យភ្លើងឆាបឆេះឡើង ។ ប៉ុន្តែ មូលហេតុពិតយ៉ាងណានោះគេនៅ មិនទាន់ដឹងច្បាស់នៅឡើយនោះទេ ដោយសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកមូលហេតុ ។

លោក អុំ ចំរើន អធិការនគរបាល ស្រុកកំពង់ត្របែក បានអះអាងឲ្យដឹងថា ប្រតិបត្តិការក្នុងការអន្តរាគមន៍ជួយពន្លត់ភ្លើងខាងលើនេះ គឺសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៤គ្រឿង ដោយ ៣គ្រឿងជារបស់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និងមួយគ្រឿងទៀត ជារបស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ៕

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល