CamNews

Manchester United ត្រៀមសម្រេចគម្រោងដ៏​អស្ចារ្យរបស់ក្រុម តាមប្រមាញ់ Ronaldo ក្នុងរដូវកាលនេះ ឲ្យបាន

ព័ត៌មានកីឡា៖ ក្រោយពីទទួចដេញថ្លៃញយៗ មើលទៅដូចជា​មិនអើពើទាល់តែសោះ Man Untd ត្រៀមនឹងសម្រេច​ក្ដីបំណងថ្មីមួយទៀតដោយ ហ៊ានតម្លើងតម្លៃមួយកំរិតបន្ថែមទៀតចំពោះ Ronaldo គឺដល់ទៅ ៨០ លាន​ផោន និង ប្រាក់ប្រចាំឆ្នាំដល់ទៅ ១៤ លានផោន ។

យោងតាមគេហទំព័រ កីឡាអន្ដរជាតិមួយឈ្មោះថា Express បានចុះផ្សាយឲ្យដឹងថា​ Man United បានសម្រេចគម្រោងការថ្មី ដោយដំឡើងការដេញថ្លៃកីឡាករ Ronaldo ដល់ទៅ ៨០ លានផោន និង ប្រខែគិតជាប្រចាំឆ្នាំគឺដល់ទៅ ១៤ លានផោនក្នុងមួយឆ្នាំ ។​

ប្រភពព័ត៌មានបានចុះផ្សាយបន្ដទៀតថា​ លោក  Louis van Gaal បានប្ដេជ្ញាចិត្ដ ក្រាញ​រនាល​បន្ដ​មហិច្ឆិតា អូស​ទាញ់អតីតខ្សែប្រយុទ្ធរបស់ខ្លួន ទៅវិញឲ្យបាន ខណៈបំណងមួយនេះ​ត្រូវបានគេមើលឃើញ បានប្រើពេល​វេលាអស់ដល់ទៅ ១ ឆ្នាំទៅ​ហើយ ។

Ronaldo ធ្លាប់មានប្រវត្ដិឆាកជីវិតជោគជ័យ​ក្នុងទឹកដី Man United អស់រយៈពេលដល់ទៅ ៦ ឆ្នាំទៅ​ហើយ មុនកាល​​ដែលកីឡាករ បានចូលទៅកាន់ Real Madrid កាលពីឆ្នាំ ២០០៩ ។ ដោយឡែករឿងផ្សេងមួយទៀតផងនោះ កីឡាករ នៅក្នុងក្រុមបច្ចុប្បន្ន នៅតែត្រូវបានគេជឿជាក់ថា កំពុងតែមានភាពមិនពេញចិត្ដនិង មិត្ដភក្ដិរួមក្រុមមួយ​ចំនួន ខណៈពេលថ្មីៗ ជើងលេងរបស់កីឡាករ មានការធ្លាក់ចុះជាលំដាប់ ។

គួបញ្ជាក់ឡើងវិញផងដែរថា សេចក្ដិសម្រេចរបស់ Man United នេះ មិនទាន់ជ្រាបទៅដល់ ក្រុម Real Madrid នៅឡើយ ទេ​ស្របពេលការសម្រេចនេះ ស្ថិតនៅក្នុងក្រុម នៅឡើយ ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី & Express