ព័ត៌មានអន្តរជាតិ ៖ អង្គការសហប្រជាជាតិកាលពីថ្ងៃច័ន្ទបានដាក់ឈ្មោះអ្នកជំនាញទៅជាគណៈកម្ម ការអន្ដរជាតិ នៃការស៊ើបអង្កេត ទៅលើការរំលោភបំពានសិទ្ធិមនុស្ស និង ឧក្រិដ្ឋកម្មសង្គ្រាម ដែលត្រូវ បានស្តែងចេញជារូបរាងឡើង អំឡុងពេលដែលមានការប៉ះទង្គិចគ្នា នៅឯតំបន់ហ្គាសា ស្រ្ទីព ដោយ ប្រតិបត្តិការយោធា របស់ប្រទេសអ៊ីស្រាអែល និងក្រុមឧទ្ទាម ហាម៉ាស់ នេះបើយោងតាមការដកស្រង់ សម្រង់អត្ថបទផ្សាយ ពីគេហទំព័រ រ៉យទ័រ ។

តែទោះជាយ៉ាងណាក៏ដោយ បើតាមការអោយដឹង អ៊ីស្រាអែល បានច្រាលចោល ទៅនឹងការចាត់តាំង ក៏ដូចជាការគូសបញ្ជាក់ខាងលើនេះ អមជាមួយនឹងការចោទប្រកាន់ ទៅលើ ក្រុមប្រឹក្សា សិទ្ធមនុស្ស អង្គការសហប្រជាជាតិ ថាជាតុលការ កង់ហ្គូរ៉ូ ។ គួរបញ្ជាក់ថា ក្រុមអ្នកសង្កេតការណ៍ ក៏ដូ ចជា ស៊ើប អង្កេតខាងលើ ដោយមានការចាត់តាំងពី UN ក្នុងនោះ មានលោក William Schabas ដែលជាសាស្រ្តា ចារ្យជំនាញខាងច្បាប់ ជនជាតិកាណាដា នឹងធ្វើការដឹកនាំក្រុមមួយនេះ ស្របពេលដែល លោក Dou - dou Diene បេក្ខភាព អ្នកជំនាញសិទ្ធមនុស្ស មកពីអង្គការ សហប្រជាជាតិ ជាសមាជិក។

សេចក្កីថ្លែងការណ៍ ពីអង្គការ សហប្រជាជាតិ បញ្ជាក់ក្តែងៗ អោយ ដឹងថា ក្រុម ស៊ើបអង្កេតឯករាជ្យ មួយនេះ នឹងធ្វើការតាមដានស៊ើបអង្កេត រាល់អំពើហឹង្សាទាំងអស់ ដែល ប្រឆាំងទៅនឹងច្បាប់មនុស្ស ធម៌អន្តរជាតិ និងច្បាប់សិទ្ធមនុស្សអន្តរជាំតិ នៅក្នុងបរិបទ នៃប្រតិបត្តិការ យោធា ដែលចាប់ផ្តើមមាន បញ្ហាប្រឈម ចាប់តាំងពីថ្ងៃទី ១៣ មិថុនា ឆ្នាំ ២០១៤ មកម្ល៉េះ ។

គួររំឭកថា ជាមួយនឹងបញ្ហាប្រឈមមុខដាក់គ្នា នៅក្នុងតំបន់ហ្គាសា រវាង អ៊ីស្រាអែល និង ក្រុមឧទ្ទាម ហាម៉ាស់ ក្នុងរយៈពេល ១ ខែចុងក្រោយនេះ បានបណ្តាលពលរដ្ឋស៊ីវិលរបស់ប៉ាឡេស្ទីនប្រមាណជាង ១,៩៣៨ នាក់ ស្លាប់បាត់បង់ជីវិត ស្របពេលដែល ៦៧ នាក់ មកពីភាគី អ៊ីស្រា អែល ក៏ត្រូវបានប្រភព រាយការណ៍ថាបានស្លាប់ដូចគ្នាដែរ ។

នៅក្នុងសេចក្តីថ្លែងការណ៍ ដោយមានការលើកឡើង ពីសំណាក់លោក  Yigal Palmoអ្នកនាំពាក្យអោយ ក្រសួងការបរទេស អ៊ីស្រាអែលអោយដឹងថា អ៊ីស្រាអែល បានច្រាលចោល អ្វី ដែលជាការលើកឡើងពី សំណាក់អង្គការសហប្រជាជាតិ ដោយនៅក្នុងនោះ ទស្សនៈអ៊ីស្រាអែល ទៅលើក្រុមប្រឹក្សាសិទ្ធមនុស្ស អង្គការសហប្រជាជាតិ ទៅជា ក្រុមប្រឹក្សាសិទ្ធភារវករ និង ជាតុលាការ កង់ហ្គូរ៉ូ ដេលធ្វើការស៊ើបអង្កេត និងវាយតម្លៃមុនកាលកំណត់ ។

យ៉ាងណាមិញ បើតាមការគូសបញ្ជាក់អោយដឹង ពីគេហទំព័រ វីគីភីឌៀ អោយដឹងថា តុលាការ កង់ហ្គូរ៉ូ គឺជាសាលាក្តីតុលាការ ដែលមានការជួបប្រជុំឡើងជាក់ស្តែង ក្នុងនោះពុំ មានការ អោយតម្លៃទៅលើ យុត្តិធម៌អន្តរជាតិ និងច្បាប់អន្តរជាតិនោះទេ ៕

<object width="506" height="434" data="http://www.youtube.com/v/NBccD375ckI&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/NBccD375ckI&rel=1" /></object>

ប្រែសម្រួល ៖ កុសល
ប្រភព ៖ រ៉យទ័រ