ភ្នំពេញ ៖ ខ្មាន់កាំភ្លើងម្នាក់ ដែលជាប់ ពាក់ព័ន្ធករណីបាញ់សម្លាប់មនុស្ស កាលពី ពេលថ្មីៗនេះ នៅមុខក្រសួងព័ត៌មាន ត្រូវបាន កម្លាំងនគរបាល ការិយាល័យ ព្រហ្មទណ្ឌកម្រិត ធ្ងន់ រាជធានីភ្នំពេញ បើកការស្រាវជ្រាវ ហើយឈានទៅដល់ការចាប់ខ្លួន កាលពី វេលាម៉ោង១១ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០១៤នេះ ។

ស្នងការរងនគរបាលរាជធានីភ្នំពេញ និង ជាប្រធានការិយាល័យកណ្ដាលយុត្ដិធម៌ លោកឧត្ដមសេនីយ៍ ជួន ណារិន្ទ បានថ្លែងឱ្យ ដឹងថា កម្លាំងនគរបាលរបស់លោក បានធ្វើ ការស៊ើបអង្កេតយ៉ាង យកចិត្ដទុក ដាក់ តាម ជំនាញរបស់ខ្លួន ហើយឈានទៅដល់ការចាប់ ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធការបាញ់ ប្រហារ បណ្ដាលឱ្យ បុរសម្នាក់ ស្លាប់និងរបួសធ្ងន់ស្រាល ពីរនាក់ នៅមុខក្រសួងព័ត៌មាន កាលពី ព្រឹកព្រលឹម ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៤ ។

លោកឧត្ដមសេនីយ៍ ជួន ណារិន្ទ បាន បញ្ជាក់ថា ក្រោយមានអំពើបាញ់ប្រហារនេះ កើតឡើងភ្លាម បណ្ដាលឱ្យមានអ្នកស្លាប់ និងរបួស ស្នងការនគរបាល រាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ ជួន សុវណ្ណ បានបញ្ជា ឱ្យកម្លាំងនគរបាលជំនាញ បើកការស្រាវជ្រាវ ជាបន្ទាន់ រហូតដល់ចាប់ខ្លួនជន សង្ស័យរូបនេះ ដោយដកហូតគ្រឿងញៀនកន្លះគីឡូ ក្រាម និងកាំភ្លើងពីរដើមផងដែរ ។

យ៉ាងណាក៏ដោយ ជនសង្ស័យរូបនេះ កំពុងព្យាបាលមុខរបួស និងសួរនាំបន្ដទៀត ពីសំណាក់កម្លាំង នគរបាល ដើម្បីកសាងសំណុំ រឿងបញ្ជូនទៅកាន់ តុលាការចាត់ការតាមផ្លូវ ច្បាប់ ។

សូមបញ្ជាក់ថា សង្ស័យរឿងគំនុំ បានធ្វើឲ្យយុវជន ៣នាក់ ត្រូវបានខ្មាន់កាំភ្លើង បាញ់ចំនួន ៥គ្រាប់ បណ្តាលឲ្យ ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ និងរបួសម្នាក់ កាលពីព្រលឹម វេលាម៉ោង៥និង១០នាទី ថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១៤ ស្ថិតនៅលើ កំណាត់ផ្លូវព្រះមុនីវង្ស ជាប់របងក្រសួងព័ត៌មាន ទល់មុខសណ្ឋាគារ យូអ៊ី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ករណីបាញ់ប្រហារខាងលើ នេះ បានកើតឡើង ខណ:ដែលជនរងគ្រោះទាំង៣នាក់ កំពុងជិះម៉ូតូ ប្រភេទធំ មួយគ្រឿង ម៉ាកឌូក ហើយជនបង្កមិនត្រូវស្គាល់ អត្តសញ្ញាណ និងជិះម៉ូតូ ម៉ាកអ្វីនោះឡើយ ។

មន្រ្តីនគរបាល មូលដ្ឋានម្នាក់ បាននិយាយថា ករណីបាញ់ប្រហារនេះ អាចបណ្តាលមកពីរឿងគំនុំ មិនមែនប្លន់ នោះទេ ព្រោះក្រោយកើតហេតុ ជនល្មើសមិនបាន យកម៉ូតូ និងទ្រព្យសម្បត្តិរបស់ជនរង គ្រោះទាំង៣នាក់ ។

មន្រ្តីនគរ បាលមូលដ្ឋាន បាននិយាយថា ជនរងគ្រោះដែលស្លាប់ ឈ្មោះ វ៉ាន់ សុធារ៉ា អាយុ ២៦ឆ្នាំ មុខរបរ អ្នករត់តាក់ស៊ី ភ្នំពេញ-ព្រះសីហនុ ស្នាក់នៅក្នុងបុរីប៉េងហួត សង្កាត់ទួលពង្រ ខណ្ឌពោធិសែនជ័យ ។

ដោយឡែកមិត្តភ័ក្រដែលរងរបួសធ្ងន់ ឈ្មោះថាយ ម៉េង អាយុ ២៧ឆ្នាំ រស់នៅសង្កាត់ ផ្សារដេប៉ូ ខណ្ឌទួលគោក និងម្នាក់ទៀតរងរបួសស្រាលឈ្មោះ ជិន ហួតរ៉ាឌី អាយុ ២៧ឆ្នាំ រស់នៅខណ្ឌ៧មករា ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល