ព័ត៌មានអន្តរជាតិ ៖ កងកម្លាំង សនិសុខ ប្រទេសថៃ ពោលគឺ ប្រចាំទីក្រុង បាងកក ផ្ទាលតែម្តង កាលពី វេលា ប៉ុន្មានម៉ោង មុននេះ បន្តិច ពោលគឺ នៅវេលាព្រឹក ថ្ងៃព្រហស្បត្តិ៍នេះ បានបង្ខំចិត្ត បាញ់ឧស្ម័ន បង្ហូរទឹកភ្នែក ទៅលើ ក្រុម បាតុករ ប្រឆាំងនឹងរដ្ឋាភិបាល ដែលបានប្រមូលផ្តុំគ្នា វាយសម្រុកចូល ពហុកីឡាដ្ឋានក្នុង ក្រុងមួយ ក្នុងគោលបំណង ធ្វើការ ការពារកុំអោយ មានការចុះឈ្មោះ បោះឆ្នោត នាពេលខាងមុខ នេះបើ យោង តាមការដក ស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មាន បរទេស អាស៊ីវ័ន ។

នាយករដ្ឋមន្រ្តី បច្ចុប្បន្នភាព ប្រទេសថៃ លោក យីងឡាក់ ស៊ីណាវ៉ាត់ត្រា ក្នុងរយៈពេល ប៉ុន្មានសប្តាហ៍ចុង ក្រោយនោះ លោកស្រី ក៏កំពុងតែ ប្រឈម ក្នុងការធ្វើបាតុកម្ម ពីសំណាក់ក្រុមបាតុករ មកពីគណបក្សប្រឆាំង ទាមទារ អោយលោកស្រី ចុះចេញពីតំណែង ដោយនៅក្នុងនោះ ហ្វូងបាតុករ រាប់ម៉ីននាក់ បានមកប្រមូលផ្តុំ គ្នា នៅកណ្តាលក្រុង បាងកក ដើម្បីទប់ស្កាត់ របបដឹកនាំ ដោយនាយករដ្ឋមន្រ្តីរូបនេះ និងទប់ស្កាត់ឥទ្ធិពល នយោបាយ របស់លោកស្រី ។

គួរបញ្ជាក់ផងដែរថា ក្រោយពីមានការផ្ទុះ ការតវ៉ា ក៏ដូចជា បាតុកម្ម ចាប់តាំងពីដើមខែធ្នូ មក ក្រុមមនុស្ស ៥ នាក់ បានស្លាប់បាត់បង់ជីវិត ខណៈ ២០០ នាក់ផ្សេងទៀត បានទទួលរងរបួស ក្រោយពីមានករណី ប៉ះទង្គិច គ្នារវាង ក្រុមបាតុករ និងមន្រ្តីប៉ូលីស ។ ជាមួយនឹង យុទ្ធសាស្រ្ត នយោបាយ ដែលត្រូវបាន គេទទួលស្គាល់ ក៏ដូចជា ដើម្បីជា ការបន្ធូរបន្ថយ ភាពតានតឹង វិបតិ្តនយោបាយ បច្ចុប្បន្ន លោកស្រី យីងឡាក់ បានកោះហៅ អោយមានការបោះឆ្នោត សាជាថ្មី នៅអំឡុងខែ កុម្ភៈ ឆ្នាំ ២០១៤ នេះ តែ គណបក្សប្រឆាំង ដ៏មានប្រជាប្រិយ ភាព ប្រចាំប្រទេស ពោលគឺ គណបក្ស ប្រជាធិបតេយ្យ ដែលជាបេក្ខភាព ពុំដែលធ្លាប់បានឈ្នះ ឆ្នោត ក្នុង រយៈពេល ជាងពីរ ទសវត្សចុងក្រោយនេះ បានធ្វើពហិការ មិនបោះឆ្នោត នាខែ កុម្ភៈខាងមុខនេះ ។

ប្រភពសារព័ត៌មាន បន្តថា ការប្រឈមមុខ ដាក់គ្នា ជាចុងក្រោយបំផុត មួយនេះ បានបង្កអោយមាន ការប៉ះ ទង្គិចគ្នា រវាងក្រុមបាតុករ និងក្រុមមន្រ្តី ប៉ូលីស ដោយនៅក្នុងនោះ មានតាំងពី ការប្រើប្រាស់ ឧស្ម័នបង្ហូរទឹក ភ្នែក និង ការគប់ដុំថ្ម ខណៈក្រុមបាតុករ ព្យាយាម សម្រុកចូលពហុកីឡាដ្ឋាន រៃឆាន ទៅនឹង ក្រុមអ្នកតំណាង គណបក្ស នយោបាយ ទាំង ៣០ នាក់ នៅខាងក្នុងនោះ ក៏កំពុងតែ ធ្វើនិតិវិធី ស្តីពី ការបោះឆ្នោត ។

ក្រុមបាតុករ បានប្តេជ្ញាថា ខ្លួននឹងធ្វើការ ប្រឆាំង នៅនឹង ការបោះឆ្នោត លើកនេះ ដោយនៅក្នុងនោះ មេដឹកនាំ ក្រុមបាតុករ ប្រឆាំង លោក Suthep Thaugsuban ប្រកាស ព្រមាន អោយដឹងថា លោកនឹងបិទសរសៃឈាម ប្រទេស ដើម្បីការពារ កុំអោយមានអ្នកចូលរួម ការបោះឆ្នោត ។

គួររំឭកផងដែរថា ប្រទេសថៃ ក្នុងប៉ុន្មានឆ្នាំ ចុងក្រោយនេះ វិបត្តិនយោបាយ កាន់តែមានសភាព តានតឹង ឡើងៗ ចាប់តាំងពី មានរដ្ឋប្រហារ យោធា ទម្លាក់ អតីតភាព ជានាយករដ្ឋមន្រ្តី លោក ថាក់ស៊ីន ស៊ីណាវ៉ាត ត្រា ដែលត្រូវជា បងប្រុសផ្ទាល់ លោកស្រី យីងឡាក់ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន