CamNews

សង្ឃថៃដែលមានទ្រព្យ ជិតមួយលានដុល្លារ ប្រើកាបូបថ្លៃ ត្រូវតាមចាប់ខ្លួន

ទ្រព្យសម្បត្តិ​តម្លៃ ៧៧០,០០០ ដុល្លារ​អាមេរិក របស់​អតីតមន្ដ្រី​សង្ឃ​សម្បូរ​រឿងអាស្រូវ​មួយអង្គ ក្នុងនោះ​មាន​រថយន្ដ​ទំនើប ម៉ាក Porsche និង Mercedes-Benz ទើបត្រូវ​បាន​រាជរដ្ឋាភិបាល​ថៃ ដកហូត។

Wiraphon Sukphon សង្ឃ​មួយអង្គ​ដែល​ត្រូវបាន​ចាប់​ផ្សឹក ដោយសារ​ជាប់​ទាក់ទិន​នឹង​រឿងអាស្រូវ​មួយចំនួន

អង្គភាព​ប្រឆាំង​ការលាង​លុយកខ្វក់​រប​ស់​ថៃ (AMLO) កាលពី​ម្សិលមិញ បាន​រឹបអូស​យក​ទ្រព្យសម្បត្តិ​តម្លៃ ៧៧០,០០០ ដុល្លារ​អាមេរិក របស់​សង្ឃ​មួយអង្គ នាម Wiraphon Sukphon ដែល​ត្រូវបាន​បណ្ដេញ​ចេញពី​ក្រុមមន្ដ្រី​សង្ឃ ព្រោះតែ​ត្រូវបាន​គេ​សង្ស័យថា បាន​បោកប្រាស់​ពុទ្ធបរិស័ទ ក្នុងការ​ប្រមូល​វិភាគទាន។

ទ្រព្យ​សរុប​របស់​សង្ឃ​អង្គ​នេះ រួមមាន​អចលនទ្រព្យ​ដែលមាន​តម្លៃ​ជាង ៤០០,០០០ដុល្លារ រថយន្ដ​ទំនើប ៣គ្រឿង ក្នុងនោះ​មាន​រថយន្ដ Porsche និង Mercedes-Benz និង រថយន្ដ Harley Davidson ប្រភេទ​ប្រណិត ម៉ូតូ Vespa មួយគ្រឿង ព្រមទាំង​ទឹកប្រាក់​ជាង ៦,៤០០ ដុល្លារ ក្នុង​គណនី​ធនាគារ​ចំនួន ១៤ ។

AFP ដកស្រង់​សំដី​មន្ដ្រីនគរបាល​ម្នាក់​ឈ្មោះ Seehanat Prayoonrat ដែលជា​អគ្គលេខា​របស់​អង្គភាព​ប្រឆាំង​ការលាង​លុយកខ្វក់ បានឱ្យដឹងថា ៖ “សង្ឃ​ទាំងឡាយ អាច​ប្រមូលប្រាក់​វិភាគទាន និង​ប្រើប្រាស់​វា​ដើម្បី​ប្រយោជន៍​សាធារណៈ គឺ​មិនមែន​សម្រាប់​ឯកជន​នោះទេ” ។

អតីត​សង្ឃ Wiraphon កាល​នៅ​ជាម​ន្ដ្រី​សង្ឃ មាន​នាម​ថា Luang Pu Nen Kham ។ អតីត​សង្ឃ​អង្គ​នេះ បច្ចុប្បន្ន ប្រហែលជា​កំពុង​នៅក្រៅ​ប្រទេស ហើយ​កំពុង​ត្រូវបាន​នគរបាល​ថៃ​តាម​ចាប់ខ្លួន ក្រោម​បទ​ចោទប្រកាន់ថា បាន​រួមភេទ​ជាមួយ​កុមារី បណ្ដាលឱ្យ​នាង​មានកូន​កាលពី ១០ឆ្នាំមុន ។

Wiraphon ធ្លាប់បាន​បង្កឱ្យមាន​រឿង​អាស្រូវ​មួយ​កាលពីដើម​ឆ្នាំនេះ ក្រោយពី​មាន​វីដេអូ​ឃ្លី​ប​មួយ ត្រូវបាន​បង្ហោះ​លើ​អ៊ី​ន​ធើរ​ណិ​ត បង្ហាញ​ពី​សកម្មភាព​របស់​សង្ឃ Wiraphon និង​សង្ឃ​ពីរ​អង្គ​ផ្សេងទៀត ជិះ​យន្ដហោះ​ឯកជន​មួយគ្រឿង ដោយមាន​ពាក់​វ៉ែនតា​ខ្មៅ និង​ប្រើប្រាស់​កាបូប​ម៉ាក​ថ្លៃ Louis Vuitton ។ ចាប់តាំងពី​ពេលនោះ​មក Wiraphon ត្រូវបាន​នគរបាល​ធ្វើការ​ស្រាវជ្រាវ​ចំពោះ​សកម្មភាព​ល្មើស​មួយចំនួន ដូចជា​គេចពន្ធ រក្សាទុក​ថ្នាំញៀន និង​លាងលុយកខ្វក់។

ដោយ ៖ តារា
ប្រភព ៖ dailytimes