បណ្ដាប្រទេសមួយចំនួន ក្នុងពិភពលោក ពិសេសគឺតំបន់អាស៊ី ការរកបានភរិយាដែលនៅមានព្រហ្មចារី គឺជារឿងដ៏គួរឱ្យមោទនភាព និងសប្បាយរីករាយ ដោយឡែក ជនជាតិ Uganda បែរជាមានការយល់ឃើញផ្ទុយពីនេះ ដោយពួកគេជឿថា កូនក្រមុំដែលមិនទាន់បាត់បង់ព្រហ្មចារី គឺជាប្រការអាក្រក់បំផុត។

នៅក្នុងជំនឿរបស់ជនជាតិ Uganda ព្រហ្មចារី គឺជារឿងខ្មៅងងឹត និងជារឿងអាក្រក់ ដោយសារនារីដែលនៅមានព្រហ្មចារី គឺជាស្ដ្រីដែលត្រូវបានគេចាត់ទុកថា ជាប្រការមិនល្អ អាចនាំវិញ្ញាណអាក្រក់តាមធ្វើបាបស្វាមីរបស់ខ្លួន ហើយស្ដ្រីដែលនៅមានព្រហ្មចារី ក៏ត្រូវបានគេយល់ថា ជាមនុស្សមិនទាន់ពេញលក្ខណៈ។

បណ្ដានារីជនជាតិ Uganda ត្រូវបង្ខំចិត្តលះបង់ព្រហ្មចារីទៅឱ្យបុរសផ្សេង ដើម្បីរកបានស្វាមី

ជំនឿខាងលើនេះហើយ បាននាំឱ្យជនជាតិ Uganda មានទំនៀមទម្លាប់ខុសគេមួយ គឺ “ពឹង” បុរសចម្លែកម្នាក់ ដើម្បីបញ្ចប់ភាពបរិសុទ្ធរបស់កូនក្រមុំ មុនពេលផ្សំដំណេកជាមួយស្វាមីទើបរៀបការ។ មានតែនារីដែលបាត់បង់ព្រហ្មចារីប៉ុណ្ណោះទេ ទើបត្រូវគេចាត់ទុកថាល្អ បរិសុទ្ធបំផុត។

ដោយសារតែមានជំនឿយ៉ាងមុតមាំ ស្ដីអំពីបញ្ហាអាក្រក់ដែលអាចកើតមានលើខ្លួន ទើបបានជាបុរសជនជាតិ Uganda ភាគតិចណាស់ ដែលហ៊ានស៊ូទ្រាំ ជួយ “បំផ្លាញព្រហ្មចារី” ឱ្យនារីម្នាក់។ ដូច្នេះហើយ ប្រសិនកូនកម្លោះណាមួយ រកបានប្រពន្ធដែលនៅមានព្រហ្មចារី នោះត្រូវគេចាត់ទុកថា ជាប្រការគួរឱ្យអាមាសជាទីបំផុតចំពោះកុលសម្ព័ន្ធខ្លួន។

កុលសម្ព័ន្ធមួយចំនួនផ្សេងទៀត នៅ Australia ក៏បានចាត់ព្រហ្មចារី ថាជា តំណាងនៃប្រការមិនល្អ និងសាហាវព្រៃផ្សៃ។ ពួកគេយល់ថា លោហិតរបស់នារីនៅមានព្រហ្មចារីក្នុងរាត្រីផ្សំដំណេក នឹងក្លាយជាថ្នាំពុល បំផ្លាញដល់កូនចៅរបស់ពួកគេ នៅថ្ងៃអនាគត។ ដូច្នេះ ដើម្បីរកបានស្វាមី ពួកនារីបរិសុទ្ធទាំងឡាយ ត្រូវបង្ខំចិត្ត បំផ្លាញព្រហ្មចារីរបស់ខ្លួន។

ប៉ុន្ដែ ខុសពី Uganda នៅក្នុងបណ្ដាកុលសម្ព័ន្ធខ្លះនៅ Australia ស្ដ្រីគឺជាអ្នកទទួលខុសត្រូវ ក្នុងការបំផ្លាញព្រហ្មចារី ហើយជាទូទៅ ស្ដ្រីវ័យចំណាស់ដែលមានបទពិសោធច្រើន គឺជាអ្នកប្រារព្ធពិធីមួយប្រកបដោយភាពមឹងម៉ាត់។ ក្នុងពិធីបំផ្លាញព្រហ្មចារីនោះ ស្ដ្រីវ័យចំណាស់ នឹងប្រើប្រាស់វត្ថុនានា ដូចជាកាំបិត ឬថ្មជាដើម ដើម្បីជួយឱ្យនារីនៅបរិសុទ្ធ ក្លាយជានារីអស់ព្រហ្មចារី មុនថ្ងៃជួបស្វាមីរបស់ខ្លួន។

ចំណុចសំខាន់មួយទៀត គឺថា នៅពេលរៀបការ លុះត្រាតែស្ដ្រីវ័យចំណាស់នោះ បង្ហាញសញ្ញាថា ព្រហ្មចារីត្រូវបានបំផ្លាញរួចហើយ ទើបនារីជាកូនក្រមុំនោះ មានសិទ្ធិចូលនៅផ្ទះខាងប្ដីរបស់នាងបាន។

ដោយ ៖ តារា
ប្រភព ៖ SH