ភ្នំពេញ៖ ផលិតកម្ម ថោន (Town Production) បានព្រមានប្តឹង ចំពោះបុគ្គលណា ដែលលួចចម្លង ស្នាដៃរបស់ ផលិតកម្មខ្លួន ក្នុងតម្លៃទាមទារ សំណងជំងឺចិត្ត៣០ម៉ឺនដុល្លារ។

ការអះអាងបែបនេះ យោងតាមសេចក្តីជូនដំណឹង របស់ផលិតកម្ម ថោន ដែលចុះហត្ថលេខា ដោយ លោកស្រី ជួប មាន ចាងហ្វាងផលិកម្មទីក្រុងភាពយន្ត (Town Production) ចុះនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៤ ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ទទួលបាននៅថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ ២០១៤ នេះ បានឲ្យដឹងថា ផលិតកម្ម Town បានត្រៀមសហការ ជាមួយ គណៈកម្មាធិការអន្តរក្រសួង បង្ក្រាបបទល្មើសវីដេអូ និង ភាពយន្ត ដើម្បីចុះបង្ក្រាប ជនខិលខូច ដែលកំពុងរំលោភ លើកម្ម សិទ្ធិបញ្ញា យ៉ាងធ្ងន់ធ្ងរ ដោយបានលូច ចម្លង ស៊ីឌី, វីស៊ីឌី និងឌីវីឌី និងជាពិសេស រោងពុម្ពមួយ ចំនួន បានលួចថតចម្លង បោះពុម្ពរូប លើគម្រប ស៊ីឌី, វីស៊ីឌី និងឌីវីឌី ដោយ គ្មានការអនុញ្ញាត ពីផលិតកម្ម យកទៅធ្វើអាជីវកម្មសុខច្បាប់។

ប្រភពខាងលើបន្តថា “ជាថ្មីម្តងទៀត ផលិតកម្ម Town សូមព្រមាន ថា ផលិតកម្មយើងខ្ញុំ នឹងប្តឹង ទារសងជំងឺចិត្ត ជាទឹកប្រាក់ចំនួន ៣០ម៉ឺនដុល្លារអាម៉េរិក ចំពោះជនណា ដែលបានលួចចម្លងស្នាដៃ របស់ផលិតកម្មយើងខ្ញុំ យកទៅធ្វើអាជីវកម្មបន្តដោយ ខុសច្បាប់”។

សេចក្តីជូនដំណឹងបញ្ជាក់ថា ការលួចចម្លងស្នាដៃទាំងនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ ផលិតកម្ម មានការខាតបង់ ថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ (មិនតិចជាង៣០ម៉ឺនដុល្លារអាម៉េរិកក្នុង ១ឆ្នាំៗ) ធ្វើឲ្យផលិតកររបស់ខ្លួន បាក់ទឹកចិត្តនៅក្នុង ការផលិត ព្រមទាំងប្រឈម នឹងការខាតបង់ យ៉ាងធ្ងន់ធ្ងរជាបន្ត ទៀត ទៅថ្ងៃមុខ បើសិនសកម្មភាព លួចមច្លងស្នាដៃនៅ តែបន្ត។ ប្រភព ដដែលបន្ថែមថា នៅពេលពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ខាងមុខដ៏ខ្លីនេះ ផលិតកម្ម Town នឹងចេញ លក់នូវ ស៊ីឌី, វីស៊ីឌី, ឌីវីឌី ជាច្រើនវ៉ុល ដើម្បីរាំកម្សាន្តសប្បាយ ក្នុងឱកាស ជួបជុំប្រចាំ ឆ្នាំនេះផងដែរ ៕

ផ្តល់សិទ្ធិ ៖ ដើមអំពិល