ព័ត៌មានអន្តរជាតិ ៖ ទំព័រសារព័ត៌មានរដ្ឋចិន ស៊ិនហួរ បានចុះផ្សាយ អោយដឹងថា កាលពីថ្ងៃអាទិត្យ កន្លងទៅនេះ អាជ្ញាធរ ប្រចាំតំបន់ បានសរបញ្ជាក់អោយដឹងថា មន្រ្តី ៤ នាក់ ត្រូវបានចាប់ឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីបាក់រលំស្ពាន កាលពីថ្ងៃសៅរ៍កន្លងទៅនេះ នៅភាគខាងត្បូង ប្រទេសចិន ពោល គឺនៅក្នុងខេត្ត Guangdong ដោយនៅក្នុងនោះ បានបណ្តាលអោយ មនុស្ស យ៉ាងហោច ១១ នាក់ ស្លាប់ ខណៈ ជនរងគ្រោះ ជាច្រើននាក់ផ្សេងទៀត បានទទួលរងរបួស ។

លោក Liang Ruibo អ្នកនាំពាក្យក្រុង Gaozhou សរបញ្ជាក់អោយដឹងថា ប្រធានគណកម្មការភូមិ ២ នាក់ និង ពីរនាក់ទៀត មកពីក្រុមការងារ ម៉ៅការសាងសង់ ត្រូវបានចាប់ឃាត់ខ្លួន ស្តីអំពីទំនួលខុស ត្រូវចំពោះករណីគ្រោះថ្នាក់លើកនេះ ។

គួររំឭកថា សំណង់ស្ពានថ្ម ខុសច្បាប់ ស្ថិតនៅក្រោមការសាងសង់មួយនេះ មានទីតាំងស្ថិតនៅក្នុង ភូមិ Liangping ក្រុង Gaozhou បានបាក់រលំ កាលពីថ្ងៃសៅរ៍កន្លងទៅនេះ វេលាម៉ោង ១ រសៀល ។ ខណៈលួចមានការសាងសង់ ដោយខ្លួនឯង ពុំមានការយល់ស្រប ពីសំណាក់ អាជ្ញាធរ ប្រចាំតំបន់ សំណង់ស្ពានថ្ម ខុសច្បាប់មួយនេះ បានលួចសាងសង់ អំឡុងពេល ថ្ងៃឈប់សម្រាកបើទោះជាមាន ការបញ្ជាពីសំណាក់ ក្រុមអាជ្ញាធរ អោយផ្អាកការសាងសង់ ចាប់តាំងពីខែ មេសា មកក៏ដោយចុះ ។ គួររំឭកថា មកទល់នឹង ពេល បច្ចុប្បន្នភាព ករណី មួយនេះ ក៏កំពុងតែស្ថិតនៅ ក្រោមការតាមដាន ស៊ើបអង្កេតនៅឡើយ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ