CamNews

ស្ត្រីចំណាស់ម្នាក់ ប្តឹងនគរបាល ឲ្យចាប់ជន៤នាក់ ពីបទរំលោភ សេពសន្ថវៈ

កំពង់ចាម៖ កម្លាំងនគរបាល នៃការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ចាម ជាមួយការ ឯកភាពពីស្ថាប័នអយ្យការ អមសាលាដំបូងខេត្ត បានចុះស្រាវជ្រាវ និងឈានទៅឃាត់ខ្លួន បុរស៤នាក់ កាលពីថ្ងៃទី៤ ខែគុម្ភៈ ឆ្នាំ២០១៥ នៅភូមិអូរឬស្សី ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ក្រោយពីមានពាក្យបណ្តឹងរបស់ស្ត្រីម្នាក់ បានប្តឹងជនសង្ស័យ ទាំង៤នាក់នោះ ពីបទល្បួងបង្អកស្រាឲ្យស្រវឹង រួចចាប់រំលោភ បានសម្រេចម្តងម្នាក់ៗ កាលពីយប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៥កន្លងទៅ។

លោក ទុំ ចាន់ណា នាយការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានមានប្រសាសន៍ឲ្យដឹងថា ស្ត្រីរងគ្រោះ អាយុ៥១ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុ ។ លោក នាយការិយាល័យ ឲ្យដឹងទៀតថា តាមស្ត្រីរងគ្រោះ បានប្តឹងសមត្ថកិច្ចកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៥ វេលាម៉ោង៩យប់ ស្ត្រីរងគ្រោះ និងបុរស៤នាក់ បាននាំគ្នាផឹកស្រា ។លុះបន្ទាប់មក ជនសង្ស័យទាំង៤នាក់ បានល្បួងបង្អកស្រាធ្វើឲ្យគាត់ស្រវឹង រួចនាំគ្នារំលោភគាត់ ម្តងម្នាក់ៗ បានសម្រេចទាំងអស់គ្នា ។

លោក នាយការិយាល័យបន្តថា ក្រោយពីមានពាក្យប្តឹងនោះ កម្លាំងសមត្ថកិច្ចនគរបាល នៃការិយា ល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រោមបទបញ្ជា របស់លោក លោក ឧត្តមសេនីយ៍ បែន រ័ត្ន ស្នងការនគរបាលខេត្តកំពង់ចាម និងមានការឯកភាពពី លោក ជីវ ចាន់តារា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត បានចុះស្រាវជ្រាវ ដល់កន្លែង កើតហេតុ រហូតឈានទៅឃាត់ខ្លួន បុរសទាំង៤នាក់នោះ ជាបន្តបន្ទាប់។ ជនសង្ស័យរួមាន ១ឈ្មោះ រ៉េត ម៉ាប់ អាយុ៣១ឆ្នាំ ២ឈ្មោះ ចែម ចេន អាយុ៣៧ឆ្នាំ ៣ឈ្មោះ ស្រេង ក្រូច អាយុ៣៨ឆ្នាំ ៤ឈ្មោះ ឆូយ ឆាយ អាយុ២៩ឆ្នាំ អ្នកទាំង៤ រស់នៅភូមិខ្ទួយទី៣ ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ក្រោយឃាត់ខ្លួន ជនសង្ស័យត្រូវបាន នាំយកមកសាកសួរ នៅការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ចាម ។ ជាមួយគ្នានោះ ជនសង្ស័យទាំង៤នាក់ បានឆ្លើយសារភាពថា ពួកខ្លួនពិតជា បានប្រព្រឹត្តរំលោភលើស្ត្រីរងគ្រោះ បានសម្រេចម្តងម្នាក់ ពិតប្រាកដមែន ។ ហើយជនសង្ស័យទាំង៤នាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្តកំពង់ចាម ចាត់ការទៅតាមនីតិវិធី៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល