ភ្នំពេញ៖ ជនរងគ្រោះពីរនាក់ បងប្អូន ត្រូវក្រុមកម្មករ សំណង់ មួយក្រុម ព្រួតវាយ បណ្តាលឲ្យរង របួសធ្ងន់ម្នាក់ ដេរជាង ៣០ ថ្នេរ និងម្នាក់ទៀត គ្រាន់តែរងរបួស ស្រាល ដោយសារ ខឹងនឹងយុវជន រងគ្រោះ មើលមុខពួកគេ ខណៈពួកគេ កំពុងតែផឹកស៊ី កាលពីម៉ោង៣និង៣០នាទី រសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៥ ស្ថិតនៅតាមផ្លូវជាតិលេខ៤ ក្នុងភូមិអង្គកែវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ បងប្អូន ទី១-ឈ្មោះ នាង រីម ភេទប្រុស អាយុ២០ឆ្នាំ មានមុខរបរ ជាកម្មកររោងចក្រ រងរបួសកដៃ និងខាងខ្នងធ្ងន់ធ្ងរ និងចំណែកប្អូនប្រុសឈ្មោះ នាង រ៉ាល់ ភេទប្រុស អាយុ១៨ឆ្នាំ មានមុខរបរជាកម្មករ ដូចគ្នារងរបួសស្រាល ។ អ្នកទាំង២នាក់ បងប្អូនស្នាក់នៅ ផ្ទះជួល ភូមិកើតហេតុខាងលើ មានស្រុកកំណើត នៅភូមិទន្លាប់ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ ។ ចំណែក ឯជនសង្ស័យ មានបក្ខពួក១០នាក់ ពុំត្រូវបានគេស្គាល់ឈ្មោះ នោះទេស្នាក់នៅ ក្នុងដីឡូត៍ កន្លែង រថយន្តដឹកទំទិញកន្លែងកើតហេតុ ។

តាមប្រភពពីកន្លែង កើតហេតុបានឲ្យដឹងថា ក្រុមជនបង្កមានគ្នាចំនួន១០នាក់ បាននាំផឹកទឹកត្នោតជូរ អស់ចំនួន១០លីត្រ ខាងក្រោយភូមិកើតហេតុ លុះរហូតដល់ម៉ោងកើត ហេតុ ស្រាប់តែជនរងគ្រោះឈ្មោះ នាង រ៉ាល់ បានដើរឆ្លងកាត់ ដោយបានងាកមើលវង់ផឹកស៊ី របស់ក្រុមបង្ក ពេលនោះក្រុមបង្ក បាននាំគ្នា ព្រួតវាយពេលនោះ ជនរងគ្រោះបានប្រតាយប្រតប់ ជាមួយក្រុមជន សង្ស័យរួចក៏បាន រត់ទៅកាន់ ផ្លូវជាតិ លេខ៤ ហៅ ឲ្យប្រុសមកជួយ ហើយក៏ត្រូវក្រុមជនដៃ ដល់ព្រួតគ្នាវាយបុរស ជាបងរបស់ជនរង គ្រោះបណ្តាល ឲ្យរងរបួសធ្ងន់ដៃ ដេរចំនួន៣០ថ្នេរជាងនិងខ្នង៦ថ្នេរ។

ប្រភពបានបន្តទៀតថា បន្ទាប់ពីកើតហេតុ នគរបាលបានចុះទៅ ដល់ ដោយមានការសហការ ពីម្ចាស់ ទីតាំង ក៏ឈានទៅឃាត់ខ្លួន ជនសង្ស័យបានចំនួន៨នាក់ ចំណែកឯពីរនាក់ទៀត បានរត់គេចខ្លួនបាត់។ ប៉ុន្តែបន្ទាប់ពីនាំយកមកសាកសួរ នៅនគរបាលប៉ុស្តិ៍នោះ ជនដែលពាក់ព័ន្ធ មានតែ៤នាក់ នោះទេ ហើយក៏ បានដោះលែងទៅវិញបាត់អស់ រួចក៏បានកសាងសំណុំរឿង បញ្ជូនមកកាន់ អធិការដ្ឋាន នគរបាល ខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្ត ៕