បាត់ដំបង៖ កម្លាំងអាវុធហត្ថក្រុងបាត់ដំបង សហការជាមួយកម្លាំងអាវុធហត្ថ ស្រុករតនៈមណ្ឌល បានធ្វើការឃាត់ខ្លួនជនសង្ស័យ ៣នាក់ រួមនិងថ្នាំញៀន ១.៥៥២គ្រាប់ ខណៈពួកគេណាត់គ្នាធ្វើការដោះដូរ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៥ នៅចំណុចភូមិជាមន្រ្តី ឃុំស្តៅ ស្រុករតនៈ ខេត្តបាត់ដំបង រួចនាំយកមកទីបញ្ជាការអាវុធហត្ថក្រុង ដើម្បីសាកសួរ រួចកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ និងវត្ថុតាង ទៅការិយាល័យជំនាញអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់។

លោក សំ វីឡុង មេបញ្ជាការរង កងរាជអាវុធហត្ថក្រុងបាត់ដំបង បានឲ្យដឹងថា នៅល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៥ កម្លាំងសម្ងាត់យើងបានរាយការណ៍មកថា មានអ្នកជួញដូរថ្នាំញៀន ចំនួន២នាក់ មកពីភ្នំពេញ ដើម្បីណាត់គ្នាលក់ដោះដូរទំនិញ នៅស្រុករតនៈមណ្ឌល។ លុះដល់ថ្ងៃទី២៥ខែកុម្ភៈ វេលាម៉ោង១រសៀល បក្ខពួកជនសង្ស័យ២នាក់ទៀត មកពីខេត្តប៉ៃលិន បានមកជួបគូរកន ២នាក់ ដែលមកពីភ្នំពេញ ហើយក៏ធ្វើការដោះដូរ ដោយជនសង្ស័យម្នាក់ ជាអ្នកបង្ហាញថ្នាំញៀន និងម្នាក់ទៀតជាអ្នកមើលលុយ ភ្លាមៗនោះកម្លាំងក៏បានធ្វើការបង្រ្កាប និងចាប់ឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ និងម្នាក់ទៀតរត់គេចខ្លួនបាត់ ព្រមទាំងរឹបអូសបានថ្នាំញៀន ប្រភេទយ៉ាម៉ាចំនួន១ដុំ ស្មើនិងកញ្ចប់ ដែលមានថ្នាំញៀន ចំនួន១.៥៥២គ្រាប់ ម៉ូតូ២គ្រឿង នាំយកមកទីបញ្ជាការអាវុធហត្ថក្រុង ដើម្បីសួនាំ។ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន បានមាន៖ ទី១ ឈ្មោះ ញ៉ែម វីរៈ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅផ្ទះលេខ៤៦ ក្រុមទី២ ភូមិប្រាំមួយ សង្កាត់ទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ ទី២ ឈ្មោះ ជា ម៉ាប់ ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិ.ឃុំ.ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទី៣ ឈ្មោះ ម៉ុន វាសនា ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង និងទី៤ មិនស្គាល់សាវតា បានរត់គេចខ្លួនបាត់ពេលចុះបង្រ្កាប។

ជនសង្ស័យទាំង៣នាក់ បានឆ្លើយសារភាពថា បក្ខពួកខ្លួនពិតជាបានរកស៊ី ជួញដូរថ្នាំញៀនពិតប្រាកដមែន តែមិនដែល មានសមត្ថកិច្ចចាប់បានទេ ទើបតែចុងក្រោយនេះ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបានតែម្តង។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនខ្លួនទៅការិយាល័យជំនាញ នៃទីបញ្ជាការអាវុធហត្ថខេត្ត និងធ្វើការបញ្ជូនបន្តទៅតុលាការខេត្ត ដើម្បីចាត់ការតាមច្បាប់៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល