ព័ត៌មានអន្តរជាតិ ៖ បន្ទាប់ពី មានការដកស្រង់ សេចក្តីថ្លែងការណ៍ ពីរដ្ឋាភិបាល ទីភ្នាក់ងារ សារព័ត៌ មានរដ្ឋ របស់ប្រទេសចិន ស៊ិនហួរ បានចេញ អត្ថបទ សារព័ត៌មាន អោយដឹងថា យ៉ាងហោចណាស់ មនុស្ស ដល់ទៅ ១៤ នាក់ បានស្លាប់ បាត់បង់ ជីវិត ក្រោយពី មានករណីរត់ជាន់គ្នា នៅក្នុងតំបន់ នា ភាគខាងពាយព្យ ប្រទេស កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ ។

ប្រភពដដែល បន្តថា មិនត្រឹមតែ បានបណ្តាល អោយមនុស្សស្លាប់ ទាំង ១៤ នាក់តែប៉ុណ្ណោះទេ តែ នៅក្នុងនោះ ក៏បានបណ្តាល អោយមនុស្ស ១០ នាក់ផ្សេងទៀត ទទួលរង របួស ធ្ងន់ និង ស្រាលផង ដែរ។ ដោយឡែក មូលហេតុ ដែលនាំអោយមានករណី រត់ជាន់គ្នា មួយនេះ ពុំទាន់ បានដឹងជាក់ច្បាស់ នៅឡើយនោះទេ ពោលគឺ ស្ថិនៅក្រោម ការតាមដាន ស៊ើបអង្កេត របស់មន្រ្តីជំនាញ នៅឡើយ។ តែ បើយោងតាម សេចក្តី រាយការណ៍ ដំបូង ចេញផ្សាយ ដោយ ទីភ្នាក់ងារ សារព័ត៌មាន ស៊ិនហួរ អោយ ដឹងថា ឧបទ្ទេវហេតុ លើកនេះ បានកើតឡើង អំឡុងពេល ដែលមានកម្មវិធីរំលឹកសាសនា ដោយនៅ ក្នុងនោះ មានតាំងពីការ ចែកម្ហូបអាហារ នៅក្នុងវិហារអ៊ីស្លាម មានទីតាំងនៅក្នុងក្រុង Guyuan តំបន់ ស្វ័យយ័ត Ningxia Hui ។

គួររំឭកផងដែរថា ជនរងគ្រោះទាំងអស់ ត្រូវបានមន្រ្តី មានសមត្តកិច្ច បញ្ជូនទៅសង្គ្រោះ នៅឯមន្ទីរ ពេទ្យក្នុងស្រុកមួយកន្លែង ដោយនៅក្នុងនោះ បើតាមរបាយការណ៍ អះអាងអោយដឹងថា មានមនុស្ស ៤ នាក់ ទទួល រងរបួសធ្ងន់ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ CNN