ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន ស៊ិនហួរ បានដកស្រង់អត្ថបទផ្សាយ ពីទីភ្នាក់ ងារសារព័ត៌មានក្នុងស្រុកប្រទេសកូរ៉េ អោយដឹងថា មកទល់នឹងបច្ចុប្បន្នភាព ថ្ងៃពុធនេះ ឧបទ្វីប កូរ៉េពោលគឺ ប្រទេសកូរ៉េខាងជើង និងប្រទេសកូរ៉េខាងត្បូង បានសម្រេចចិត្ត អោយបងប្អូនកូរ៉េ មកពី ពីរប្រទេស បានមានឱកាសជួបជុំគ្នា សាជាថ្មីម្តងទៅ នៅដំណាច់ខែនេះ ពោលគឺនៅចន្លោះ ពីថ្ងៃទី ២០ ទៅ ២៥ ខែកុម្ភៈ ។

គួររំឭកផងដែរថា កិច្ចព្រមព្រៀងមួយនេះ អាចសម្រេចទៅបាន ក្រោយពីមានជំនួបប្រជុំរវាងមន្ត្រី កាកបាទក្រហម ភាគីទាំងពីរប្រទេស នៅឯខេត្ត Panmunjeom ជាប់ព្រំប្រទល់ដែន ដើម្បីធ្វើការ ចរចារស្វែងរកព័ត៌មានលម្អិត ស្តីពី កាលបរិច្ឆេទ នៃការជួបជុំ ក៏ដូចជា ទីកន្លែងជាដើម ។ លើល ពីនេះ ប្រភពដដែលបន្តអោយដឹងថា គណៈប្រតិភូ បានជួបគ្នានៅឯ Tongilgak អាគាររដ្ឋបាល របស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង ។

ជាការពិត បើតាមការអោយដឹង កាលពីថ្ងៃទី ២៤ ចុងខែ មករា កន្លងទៅនេះ ឧបទ្ទីបកូរ៉េបានសំ រេចថា នឹងអោយមានការវិលជួបជុំគ្នាវិញ របស់បងប្អូនជនជាតិ កូរ៉េ មកពី ពីរប្រទេស ដែលបាន បែកបាក់គ្នា កាលពីចន្លោះឆ្នាំ ១៩៥០-១៩៥៣ អំឡុងពេលនៃការមានសង្គ្រាម រវាងឧបទ្វីបកូរ៉េ អោយវិលជួបគ្នាវិញ នៅឯរមណីយដ្ឋាន  Mount Kumgang ។ ដើមឡើយ ប្រទេសកូរ៉េខាងត្បូង បានស្នើអោយមានការវិលជួបគ្នាវិញ នៅចន្លោះថ្ងៃទី ១៧ ទៅ ២២ ខែកុម្ភៈ តែក្រោយមកប្រទេស កូរ៉េខាងជើង មិនព្រម រហូតដល់ថ្នាក់ មានការពន្យាពេល មកនៅត្រឹមចន្លោះថ្ងៃទី ២០ ទៅ ២៥ ទើបសម្រេចជាស្ថាពរ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ