ភ្នំពេញ៖ ក្រោយពីបានឈានជើង ចូលប្រឡូកនៅក្នុងវិស័យលិស្បៈ រយៈពេលជាងពីរឆ្នាំមកនេះ តារាចម្រៀងវ័យក្មេង មានអាយុទើបតែជាង២០ឆ្នាំ កញ្ញា ជិន ស្រីនុត ហៅ លីនី បាននឹងកំពុងលេច មុខលេចមាត់ នៅក្នុងអាជីពជា អ្នកសិល្បៈតាមរយៈការ ចេញទៅច្រៀង នៅក្រៅប្រទេស និងច្រៀងឲ្យផលិតកម្ម ក្នុងស្រុកមួយចំនួន។

អ្វីដែលជាការចាប់អារម្មណ៍ខ្លាំង សម្រាប់តារាចម្រៀងរាងតូចច្រឡឹង លីនី នៅពេលនេះ គឺមានដំណឹងល្ហិចល្ហៀងមកថា មានប្រុសវ័យកណ្ដាលម្នាក់ បម្រុងទិញរថយន្ត ស៊េរីទំនើបមួយគ្រឿង ជាចំណងដៃបញ្ជាក់ចិត្តស្មោះ ចំពោះនាងក្រោយ ឱកាសឆ្នាំថ្មីនេះ។

យោងតាមប្រភពខាងលើ បានបង្ហើបឲ្យដឹងថា ជាតារាសម្តែង មានដើមកំណើត ចេញពីទឹកដី ខេត្តកំពង់ចាម កញ្ញា ជិន ស្រីនុត កំពុងមានទំនាក់ទំនងស្នេហា ជាមួយបុរសម្នាក់មានវ័យ ប្រហែលជាង៣០ឆ្នាំ ជាអ្នកជំនួញជួញដូរធំគួរសម មានទ្រព្យសម្បត្តិ ។ ជាប្រចាំបុរសម្នាក់នេះ តែងតែទាក់ទងមក ស្រីនុត នឹងបានផ្គត់ផ្គង់ ដល់ការរស់នៅ របស់នាងជាហូរហែ។ ទន្ទឹមនឹងគ្នានេះ បុរសគូស្នេហ៍ ស្រីនុត កំពុងតែត្រៀមទិញ រថយន្តស៊េរីទំនើបផ្គាប់ ចិត្តនាងទៀតផង។

បើទោះបីជាយ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងថា តើទំនាក់ទំនងស្នេហា រវាងតារាស្រីកញ្ញា ស្រីនុត ជាមួយនឹងបុរសអ្នករស់នៅ ក្នុងស្រុកម្នាក់នេះ អាចឈានទៅដល់គោលដៅ នៃជីវិតអាពាហ៍ពិពាហ៍ ឬយ៉ាងណានៅឡើយទេ។ ប៉ុន្តែអ្វីដែលចាប់អារម្មណ៍ គឺពេលនេះអ្នកទាំងពីរ កំពុងតែព្យាយាម ស្វែងយល់ចិត្តគ្នា ទៅវិញទៅមក។

ជុំវិញព័ត៌មាន លេចឮខាងលើនេះ គេហទំព័រ LookingTODAY មិនអាចទាក់ទង ដើម្បីសុំការបំភ្លឺ ពីកញ្ញា ជិន ស្រីនុត បាននៅឡើយទេ នៅថ្ងៃនេះ ព្រោះលេខទូរស័ព្ទ ដែលនាងធ្លាប់ប្រើ ត្រូវបានបិទ។ ស្របពេលដែលតារាស្រីរូបនេះទើបត្រឡប់មកសម្ដែងលើទឹកដី ប្រទេសអូស្រ្តាលី។ ដូច្នេះ គេហទំព័រ LookingTODAY នឹងព្យាយាមស្វែងរក ការបំភ្លឺពី ជិត ស្រីនុត នៅពេលក្រោយ។

តារាចម្រៀងស្រីវ័យក្មេងរូបនេះ កាលពីដំបូងឡើយ បានចូលច្រៀង នៅក្នុងផលិតកម្ម ដាយម៉ិន។ ប៉ុន្តែថ្មីៗនេះមាន ដំណឹងច្បាស់ការថា អ្នកចម្រៀងស្រី ជិន ស្រីនុត បានចាកចេញពីផលិតកម្មចាស់ ដែលជាទីកន្លែង ធ្លាប់ផ្តល់ឱកាសសាង កេរ្តិ៍ឈ្មោះនេះបាត់ហើយ។ តារាចម្រៀងមានដើមកំណើត ចេញពីខេត្តកំពង់ចាម រូបនេះ មានឈ្មោះពិតថា ជិន លីនី តែក្រោយមកនាង បានប្តូរឈ្មោះថ្មីយក ហុងស៊ុយ គឺ ជិន ស្រីនុត វិញ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល