បរទេស៖ បើនិយាយអំពីរឿងនយោបាយចំពោះស្រ្តីវិញ គេសង្កេត ឃើញថា ចំនួនស្ត្រីហាក់នៅមានកម្រិត បើធៀបជាមួយនឹងបរិមាណបុរស ដែលកំពុង មានតួនាទីយ៉ាងសំខាន់ នៅក្នុងជួររដ្ឋាភិបាល។ ថ្វីត្បិតតែបែបនេះក៏ពិតមែន ប៉ុន្តែមិនមែនមានន័យថា មិនមានស្រ្ដីធ្វើការធំៗ នៅក្នុងជួររដ្ឋាភិបាលនោះទេ។ ជាក់ស្ដែងខាងក្រោមនេះ ជាអ្នកដឹកនាំនយោបាយស្រីទាំង១០ ដ៏ល្បីល្បាញបំផុតក្នុងពិភពលោក៖

១. លោកស្រី Benazir Bhutto
ត្រូវបានគេចាត់ទុកថា ជាស្ត្រីម៉ូស្លីមដំបូងគេ ដែលបានក្លាយជានាយករដ្ឋមន្ត្រីនៃប្រទេសប៉ាគីស្ថាន សម្រាប់រយៈពេលពីរអាណត្តិ។ ដោយសារតែលោកស្រី Benazir Bhutto តែងតែយកចិត្តទុកដាក់អំពី បញ្ហាកង្វល់ និងទុក្ខព្រួយរបស់ប្រជាជនជាខ្លាំង ទើបធ្វើឲ្យលោកស្រី ទទួលបានភាពល្បីល្បាញ និងការគោរពស្រលាញ់ពីប្រជាពលរដ្ឋរបស់ខ្លួន។

២. លោកស្រី Park Geun Hye
ជាស្ត្រីដំបូងគេ ដែលបានជាប់ឆ្នោតជាប្រធានាធិបតីនៃប្រទេសកូរ៉េខាងត្បូង ហើយមុននឹងលោកស្រី Hye ទ្បើងកាន់តំណែងជាប្រធានាធិបតី លោកស្រីគឺអតីតប្រធានក្រុមប្រឹក្សាភិបាលនៃគណបក្សអភិរក្សជាតិហៅកាត់ថា (GNP)។

៣. លោកស្រី Isabel Martinez de Peron
ជាអតីតប្រធានាធិបតីនៃប្រទេសអាហ្សង់ទីន ដែលត្រូវបានគេហៅឈ្មោះលោកស្រីថា Isabel Martínez de Perón ឬ Isabel Perón ហើយលោកស្រីក៏ត្រូវជាប្រពន្ធរបស់អតីតប្រធានាធិបតី គឺលោក Juan Perón ផងដែរ។

៤. លោកស្រី Ellen Johnson Sirleaf
ជាប្រធានាធិបតីទី២៤ នៃប្រទេសលីបេរីយា ហើយលោកស្រី Sirleaf ត្រូវបានគេចាត់ទុកថា ជាស្ថាបនិកនៃរណសិរ្សស្នេហាជាតិ ព្រមទាំងក៏ជាស្ត្រីដំបូងគេ ដែលមានភាពល្បីល្បាញបំផុតនៅអឺរ៉ុប។

៥. លោកស្រី Angela Merkel
ជាឧត្ដមមន្ត្រីនៃប្រទេសអាល្លឺម៉ង់ ហើយក៏ជាស្ត្រីម្នាក់ ដែលត្រូវបានគេទទួលស្គាល់ថា ជាអ្នកដឹកនាំនយោបាយ ដ៏មានអំណាចមួយរូប នៅក្នុងពិភពលោកផងដែរ។

៦. លោកស្រី Sonia Gandhi
ជាប្រធានសភាជាតិ និងក៏ជាប្រធានគណបក្សនយោបាយកាន់អំណាចនៃប្រទេសឥណ្ឌា ព្រមទាំងជាប្រពន្ធរបស់អតីតនាយករដ្ឋមន្ត្រី គឺលោក Rajiv Gandhi។

៧. លោកស្រី Yingluck Shinawatra
មានឈ្មោះហៅក្រៅថា PU ត្រូវបានគេស្គាល់ថា ជាអ្នកជំនួញ អ្នកនយោបាយ និងជាសមាជិកបក្សភឿថៃទី ២៨ ព្រមទាំងជានាយករដ្ឋមន្រ្តីនៃប្រទេសថៃផងដែរ។

៨. លោកស្រី Johanna Sigurdardottir
មិនត្រឹមតែជានាយករដ្ឋមន្ត្រីស្រីដំបូងគេ របស់ប្រទេសអ៊ីស្លង់នោះទេ ប៉ុន្តែក៏ត្រូវបានគេចាត់ទុកថា ជារដ្ឋាភិបាលស្រលាញ់ភេទដូចគ្នាដំបូងគេ ក្នុងពិភពលោកផងដែរ។

៩. លោកស្រី Dilma Rousseff
ជាប្រធានាធិបតីទី៣៦នៃប្រទេសប្រេស៊ីល ដែលកាលពីឆ្នាំ ២០០៥ ដល់ ២០១០ លោកស្រីគ្រាន់តែជាប្រធានបុគ្គលិករបស់ប្រធានាធិបតី គឺ Luiz Inácio Lula da Silva តែប៉ុណ្ណោះ។

១០. លោកស្រី Golda Meir
សម្រាប់លេខរៀងទី១០ ក្នុងចំណោមអ្នកដឹកនាំនយោបាយ ដ៏ល្បីល្បាញបំផុតក្នុងពិភពលោក គឺលោកស្រី Golda Meir ជាអតីតនាយករដ្ឋមន្រ្តីនៃប្រទេសអ៊ីស្រាអែល៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល