យានយន្ដ៖ ក្រុមហ៊ុន Honda ដូចអ្វីដែលយើងបានដឹងស្រាប់មកហើយក្នុងទីផ្សារ យានយន្ដបច្ចុប្បន្ន គឺពិតជាក្រុមហ៊ុនមួយដែលទទួលបានការពេញនិយមច្រើន ស្ទើតែគ្រប់ស៊េរីផលិតផលទាំងអស់ ជាពិសេស ម៉ូតូតែម្ដង គឺមានការចូលចិត្ដ ទាំងគ្រប់ទម្រង់ស្រទាប់អ្នកប្រើប្រាស់ មិនថាម៉ូតូធំ ឬប្រភេទ ម៉ូតូអត់លេខនោះទេ សុទ្ធតែបានការពេញចិត្ដពីអ្នកប្រើប្រាស់ ។ ដោយហេតុតែមានការចូលចិត្ដច្រើន ក្រុមហ៊ុនកាន់តែខិតខំប្រឹងប្រែងបង្កើនផលិត និង ឆ្នៃម៉ូតប្លែកៗដេញតាមស៊េរី នៃការវិវត្ដន៍ជាប្រចាំឆ្នាំ យ៉ាងណាមិញ ដូចជាម៉ូដែល PCX សម្រាប់ឆ្នាំ ២០១៥ នេះជាដើម ។

Honda PCX 2015 គឺជាប្រភេទម៉ូតូមិនប្រើលេខកំណត់ល្បឿន ដែលមានរួបរាងធំ ហាប់ មួយរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការពេញនិយមច្រើន ទាំងជាមួយនិង មាឌធំអាចផ្ដល់ឲ្យទំនុកចិត្ដអ្នកធ្វើដំណើរ កាន់តែកក់ក្ដៅ និង ភាពងាយស្រួលក្នុងកំឡុងពេលបើកបរ ។ លំនឹងភាពគួបផ្សំនឹង រួបរាងដ៏ស្រស់សង្ហា Honda PCX 2015 មិនបានធ្វើឲ្យអ្នកគាំទ្រអស់សង្ឃឹមឡើយជាមួយ និងសមត្ថភាពម៉ាស៊ីន ប្រើកម្លាំង ១៥៣ សេសេ ជាមួយដំណាក់កាលសន្ទុះ ប៊ីស្តុងរត់ ៤ តង់ ដែលអាចម្រុញឲ្យកម្លាំងម៉ាស៊ីនកាន់តែខ្លាំង ហើយមានសន្ទុះលឿន ។ សមាសភាពបន្ថយល្បឿន Honda PCX 2015 ប្រើហ្រ្វាំងប្រេងខាងមុខ និង ហ្វ្រាំងស្បែកខាងក្រោយ។ រីឯខ្នាតរង្វាស់សាំង ប្រើកុងទ័រឌីជីថល អាចកំណតក្រិតដោយស្វ័យប្រវត្ដិជាមួយចំនួនលេខ ជាក់ស្ដែង ។ ចំពោះតម្លៃវិញ Honda PCX 2015 គឺ ៣៤៤៩ ដុល្លារ ។

ដោយ៖ អឿ អ៊ុយ
ប្រភព៖ Topspeed