អង់គ្លេស៖ មានក្មេងប្រុសម្នាក់ឈ្មោះ Zach Tahir អាយុ៥ឆ្នាំ នៅ Manchester បានទទួលរងនូវ
ជំងឺដ៏កំរម៉្យាងដែលធ្វើឲ្យគេញ៉ាំចំណីមិនរើសមុខ។

ជម្ងឺនេះធ្វើឲ្យ Zach អសម្ថភាពក្នុងការបែងចែករបស់ដែលញ៉ាំបាន និងរបស់ដែលញ៉ាំមិនបាន។
ម្តាយរបស់ Zach ឈ្មោះ Rachel Horn បាននិយាយថា កូនប្រុសរបស់នាង តែងតែញ៉ាំរបស់គ្រប់
មុខនៅពេលគេឃ្លាន មិនថា គ្រោះថ្មតូចៗ កំបោរ ក្រដាស ឬក្រណាត់ ទេ ឲ្យតែគេឃើញ គេនឹង
ញ៉ាំទាំងអស់។

រូបភាព៖ ក្មេងប្រុស Zach Tahir

អ្នកស្រី Rachel បានបន្តថា បើសិនជា Zach ឃើញចំនីធម្មតានៅពេលគេឃ្លាន គឺមិនជាបញ្ហាឡើយ
ហេតុដូចនេះអ្នកស្រីបានរចនាបន្ទប់គេងពិសេសមួយឲ្យ Zach ជាកាដូសម្រាប់ថ្ងៃគ្រឹស្តម៉ាក់ខាង
មុខនេះ ដែលក្នុងបន្ទប់មិនមានរបស់របរណាអាចឲ្យ Zach ញ៉ាំបាន។ អ្វីដែលពិសេសជាងនេះទៅ
ទៀត គឺអ្នកស្រីថែមទាំងបានដាក់កាម៉េរ៉ាសុវត្ថិភាពឃ្លាំមើល Zach ផងដែរ។ អ្នកស្រី Rachel បាន
បន្តទៀតថា អ្នកស្រីនឹងធ្វើដូចនេះរហូតដល់ពេលដែល Zach មានអាយុ ១៨ឆ្នាំ ប្រហែលជាគេអាច
ដឹងក្តី យល់នូវអ្វី ដែលមិនគួរញ៉ាំបាន។

យោងតាមអ្នកជំនាញវេជ្ជសាស្រ្តបាននិយាយថា ជំងឺចំឡែកនេះកើតឡើង ២១% នៅលើកុមារ
ដែលមានអាយុចាប់ពី ១ដល់ ៦ឆ្នាំ ប៉ុន្តែ Zach ជាក្មេងដែលមានករណីធ្ងន់ធ្ងរជាងក្មេងដទៃ៕

ដោយ៖ មិនា
ប្រភព៖ mirror