ជូត
រាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លាំង។ ថ្ងៃនេះបើមើលទៅរកទទួលទាន ក៏ដូចជាធ្វើការងារផ្សេងៗមិនសូវ
ជាទទួលបានលាភជ័យប៉ុន្មាននោះទេដូចនេះហើយ គួរណាតែខិតខំក្នុងការប្រឹងប្រែងថែមបន្តិចផង។
ចេញដំណើរទៅណាមកណាថ្ងៃនេះសុខសប្បាយដូចជាមិនសូវមកក្បែរ។ ស្នេហាវិញរឹតតែមានបញ្ហា
ទៅទៀតហើយដូចនេះសូមប្រយ័ត្ន។
ឆ្លូវ
រាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លាំង។ វេលាថ្ងៃនេះដូចជាមិនជាថ្ងៃជាសោះឡើយដូចនេះហើយអោយមាន
ការប្រុងប្រយ័ត្នក្នុងការសម្រេចចិត្តទិញលក់ ក៏ដូចជាសម្រេចកិច្ចការផ្សេងៗ។ ចេញដំណើរក៏មិនសូវ
ជាមានសញ្ញាល្អដែរ ដូចនេះហើយទៅណាមកណាគួរមានមនុស្សតាម។ ស្នេហាថ្ងៃនេះកុំស្រដីច្រើន
ដាក់ខ្លួនអោយរវល់ដើម្បីកុំអោយមានបញ្ហាទាស់សំដីគ្នា។
ខាល
រាសីថ្ងៃនេះល្អបង្គួរ។ រាល់ការងាររកទទួលទានអស់លោកថ្ងៃនេះមើលទៅកាក់កបធម្មតាតែគួរណា
យកចិត្តទុកដាក់ក្នុងការចេញសកម្មភាពការងាររកស៊ីផង។ ចេញដំណើរទៅណាមកណាថ្ងៃនេះមិន
សូវជាមានបញ្ហានោះទេតែយ៉ាងណាគួរគិតពីសុវត្តិភាពជាចំបង។ ស្នេហាថ្ងៃនេះគូរស្នេហ៍យល់ចិត្ត
គ្នាជាធម្មតានោះទេ។
ថោះ
រាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លាំង។ រាល់ការចេញប្រកបរបររកទទួលទាន និងការងារផ្សេងៗថ្ងៃនេះមុខ
ជាជួបបញ្ហាមិនខាន មិនថាតូចធំដូចនេះហើយត្រូវគូរណាមានការប្រុងប្រយ័ត្ន។ ចំណែកឯការចេញ
ដំណើរទៅណាមកណាថ្ងៃនេះគួរណាកុំចេញដើរផ្លូវឆ្ងាយអី។ ស្នេហាថ្ងៃនេះរកាំរកូស ដូចនេះហើយ
អ្នកមានគ្រួសារគួរណាប្រញ៉ាប់ចូលផ្ទះកុំនៅលេងដល់យប់ប្រយ័ត្នមានរឿងជាមួយប្រពន្ធ។
រោង
រាសីថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់ការងាររកទទួលទានថ្ងៃនេះមិនមានបញ្ហាជាការចោទនោះទេមាន
តែលាភហូរចូលឥតដាច់ ដូចនេះហើយគួរណាខិតខំក្នុងការរកទទួលទាន ធ្វើការដើម្បីទាញយកលាភ
ធំ។ ចេញដំណើរទៅណាមកណាថ្ងៃនេះសុខសប្បាយជាធម្មតាទេ។ ស្នេហាថ្ងៃនេះអ្នកមិនទាន់មានគូរ
ប្រហែលជាអាចរកបានមួយនឹងគេផង។
ម្សាញ់
រាសីថ្ងៃនេះល្អបង្គួរ។ រាល់ការចេញរកទទួលទាន និងធ្វើការងាររកប្រាក់កម្រៃគ្រប់មុខមើលទៅអាចមាន
ជាបញ្ហាបន្តិចបន្តួចតែមិនចោទខ្លាំងណាស់ណានោះទេដូចនេះហើយគួរណាតែក្ដាប់ដៃសម្រេចការងារ
អោយបានល្អ។ ចេញដំណើរទៅណាមកណាថ្ងៃនេះសុខសប្បាយជាធម្មតា។ ស្នេហាថ្ងៃនេះធម្មតានារី
ប្រហែលជារំអុកបន្តិចហើយ។
មមី
រាសីថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់ការរកទទួលទាន និងធ្វើការងារផ្សេងៗថ្ងៃនេះគេសង្កេតឃើញថា
មានលាភមានសំណាងចូលជាប់ជានិច្ចដូចនេះហើយគួរណាខិតខំបន្តទៀតដើម្បីនុយតូចស្ទូចបានត្រីធំ។
ចេញដំណើរទៅណាមកណាថ្ងៃនេះមិនមានជាបញ្ហានោះទេ។ ស្នេហាថ្ងៃនេះអាចមានការទាស់សម្ដីគ្នា
បន្តិចបន្ទួចតែនៅតែផ្អែមល្ហែមដូចទឹកឃ្មុំ។
មមែ
រាសីថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារ និងរបរប្រកបកាក់ទានផ្សេងៗមិនបានជាបញ្ហាចោទនោះទេតែ
ថ្ងៃនេះអាចនឹងជាវេលាល្អក្នុងការចេញប្រកបរបរថ្មី ដូចនេះហើយអោយសង្វាតក្នុងការចាប់ឧកាស។
ចេញដំណើរទៅណាមកណាថ្ងៃនេះមិនមានជាបញ្ហានោះទេ។ ស្នេហាថ្ងៃនេះល្អូកល្អើនត្រជាក់ដូចទឹក
អម្រិត។
វក
រាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លាំង។ រាល់ការងាររកទទួលទានថ្ងៃនេះកុំលេងបោះទុនធំពេកព្រោះជើង
លេខថាពុំសូវជាមានភ្ញៀវចូលឡើយ។ ធ្វើដំណើរទៅណាមកណាថ្ងៃនេះប្រយ័ត្នណាស់បញ្ហាណាស់
គួរណាកុំចេញផ្លវឆ្ងាយអី។ ស្នេហាថ្ងៃនេះប្រយ័ត្នសម្ដីបន្តិចទៅ ព្រោះអាចមានបញ្ហា។
រកា
រាសីថ្ងៃនេះល្អបង្គួរ។ រាល់ការងាររកទទួលទានថ្ងៃនេះអាចមានបញ្ហាបន្តិចបន្តួចសល់ពីម្សិលតែកុំឆេវ
ឆាវប្រយ័ត្នខូចការធំ។ ធ្វើដំណើរទៅណាមកណាថ្ងៃនេះពុំមានបញ្ហាចោទនោះទេ។ស្នេហាថ្ងៃនេះ
អាចមានទំនាស់ពាក្យសម្ដីបន្តិចបន្ទួច តែកុំឆេវឆាវ ចិត្តអោយត្រជាក់មុខជាមិនជាបញ្ហាឡើយ។
ចរ
រាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លាំង។ រាល់ការងាររកទទួលទានថ្ងៃនេះពុំសមប្រកបឡើយដូចនេះហើយ
កុំបើករកលក្ខណះធំអី។ រាល់ការចេញដំណើរទៅណាមកណាថ្ងៃនេះគួរណាកុំចេញដើរផ្លូវឆ្ងាយ
អាចមានបញ្ហា។ ស្នេហាថ្ងៃនេះរកាំរកូសរកមើលមុខគ្នាមិនត្រូវ គួរណាចេះនិយាយលួងលោមផ្អែម
ល្ហែមបន្តិចទៅ។
កុរ
រាសីថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់ការងាររកទទួលទានថ្ងៃនេះមានភ្ញៀវចូលច្រើនជាងសព្វមួយ
ដងដូចនេះហើយប្រញ៉ាប់ក្នុងការប្រមែប្រមូលលាភទុកដាកប្រយ័ត្នរត់ចេញអស់។ ធ្វើដំណើរទៅ
ណាមកណាថ្ងៃនេះសុខជាសប្បាយធម្មតាទេ។ ស្នេហាថ្ងៃនេះពុំមានបញ្ហានោះឡើយ។