បណ្តារូបភាពដែលត្រូវបាន Slashgear បង្ហើបនៅថ្ងៃនេះ គឺជាលើកដំបូងហើយដែលម៉ូដែល
Version 8 inch នៃស៊េរីនេះ បង្ហាញខ្លួន។ ផលិតផលនេះ បន្តស្ថិតក្នុងស៊េរីមានរូបសណ្ឋាន
មធ្យម និងមានតំលៃទាបជាង បើប្រៀបជាមួយម៉ូដែលមានអេក្រង់ស្មើគ្នាគឺ Galaxy Note
8.0។

Galaxy Tab 3 8.0 លេចចេញរូបភាព មានពីរពណ៌គឺ ស និងខ្មៅ។ តាមប្រភពបានឲ្យដឹងថា
វាប្រើ CPU Dual Core ល្បឿន 1,5 Ghz របស់ TechTastic។ អេក្រង់មានទំហំ 8 inch និងមាន
កំរិតពន្លឺ 1.280 x 800 pixel។ ចំនុខពិសេសផ្សេងមួយទៀតគឺ Galaxy Tab 3 8.0 នឹងមាន RAM
1,5 GB ជំនួសឲ្យ 1 ឬ 2 GB ដូចស្តង់ដារ។

ការបំពាក់ផ្សេងៗទៀតរួមមានៈ GPS, Bluetooth 4.0, 4G LTE។ វាមានកាមេរ៉ាក្រោយទំហំ 5
megapixel ក្នុងពេលដែលកាមេរ៉ាមុខមានទំហំ 1,3 megapixel សំរាប់ Video Call។ Tablet នេះ
នឹងប្រើប្រព័ន្ធប្រតិបត្តិការ Android 4.2.2 Jelly Bean ពេលវាបង្ហាញខ្លួន។

Galaxy Tab 3 ថ្មី មានការរចនាម៉ូត ស្រដៀងនឹង Style របស់ S4

Slashgear បានឲ្យដឹងថា Galaxy Tab 3 ថ្មីនឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ផ្ទាល់ខ្លួនមួយ របស់
ក្រុមហ៊ុន នៅថ្ងៃទី ២០ ខែមិថុនា ឯ London ប្រទេសអង់គ្លេស៕

ដោយ៖ សិលា
ប្រភព៖ VE