ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីថ្មី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញ
នូវបទបញ្ជាឲ្យមន្ត្រី រាជរដ្ឋាភភិបាល បង្កើតវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋនៅគ្រប់ទី
កន្លែង និងជាប្រចាំ ដើម្បីស្តាប់មតិ ប្រជាពលរដ្ឋថា តើប្រជាពលរដ្ឋចង់បានអ្វី និងមានអ្វីត្រូវ
កែប្រែ។ វេទិកាត្រូវតែធ្វើជាមួយប្រជាពលរដ្ឋ មិនមែនធ្វើ ជាមួយគណបក្សនោះទេ ត្រូវតែធ្វើ
ជាមួយប្រជាពលរដ្ឋគ្រប់និន្នាការ ដើម្បីធ្វើជាកញ្ចក់ឆ្លុះបញ្ចាំង។

ការថ្លែងយ៉ាងដូច្នោះបានធ្វើឡើងគ្រាដែលសម្តេចបានអញ្ជើញជាអធិបតី នៃកិច្ចប្រជុំគណៈរដ្ឋ
មន្ត្រី ជាលើកដំបូង ដើម្បីដាក់ចេញនូវគោលនយោបាយជាតិអាណត្តិទី៥ ឆ្នាំ២០១៣-២០១៨
ដោះស្រាយបញ្ហាជាតិសំខាន់ៗ នៅវិ មានសន្តិភាព នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣។

សម្តេចមានប្រសាសន៍បន្តថា សម័យនេះ ប្រជាពលរដ្ឋហ៊ានចង្អុលមុខមន្ត្រី។ សម្តេចស្នើឲ្យ
ប្រជាពលរដ្ឋ បើមេឃុំ មេស្រុក មេខេត្ត មេប៉ូលិសខុស ចង្អុលឲ្យចំៗមុខៗតែម្តង ហើយវេទិកា
ត្រូវតែធ្វើជាមួយប្រជាពលរដ្ឋ មិនមែនធ្វើ ជាមួយគណបក្សនោះទេ ត្រូវតែធ្វើជាមួយប្រជាពល
រដ្ឋគ្រប់និន្នការ ដើម្បីធ្វើជាកញ្ចក់ឆ្លុះបញ្ចាំង។

សម្តេចមានប្រសាសន៍បន្តទៀតថា «រឿងជ្រាំដែលៗ វាបានកើតឡើង ជាហូហែគ្រាន់តែអាកុង
ត្រូលជជុះនិយាយ ប៉ុន្មានឆ្នាំនិយាយមិនចូល អីចឹងវិធីតែម្យ៉ាង គឺថាផ្នែកពាក់ព័ន្ធទាំងអស់ចុះ
ធ្វើវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋ ឥឡូវពេលនេះម៉ោងនេះ យើងអាចដឹងបានហើយ
ថា ប្រជាពលរដ្ឋមិនខ្លាចចង្អុលមុនមន្ត្រីទេ អីចឹងត្រូវហ៊ានចុះទៅ ធ្វើនៅគ្រប់មូលដ្ឋាន ដើម្បីកុំ
ឲ្យមានរឿងជ្រាំដែលកើតឡើង»។

ក្នុងករណីនេះ សម្តេចតេជោ បានប្រគល់តួនាទីទៅឲ្យលោកឧបនាយករដ្ឋមន្ត្រី ស ខេង ទទួល
បន្ទុករៀបចំទស្ស នៈទាន និងយន្តការ ដើម្បីធ្វើកិច្ចការទាក់ទងនឹងរឿងនេះ ហើយជាយន្តការ
របស់រាជរដ្ឋាភិបាលតែម្តង មិនមែនជា យន្តការរបស់បក្សនោះទេ។ សម្តេចបានជំរុញឲ្យមានការចូលរួមពីវិស័យពាក់ព័ន្ធទាំងអស់ចូលរួមក្នុងវេទិកាសាធារ ណៈ
ត្រឹមតែមេភូមិ មេឃុំ ធ្វើវេទិកានេះ មិនគ្រប់គ្រាន់នោះឡើយ។

សម្តេចតេជោ បានមានប្រសាសន៍បញ្ជាក់ថា ក្នុងករណី ដែលមានអំពើពុករលួយនៅណា សូម
ប្រជាពលរដ្ឋចង្អុល មុខមេភូមិ មេឃុំ និងប៉ូលីស ប៉េអឹម ចៅហ្វាយស្រុក និងចង្អុលមុខចៅ
ហ្វាយខេត្តតែម្តងទៅ ហើយត្រូវធ្វើជាប់ជា ប្រចាំលើការរៀបចំវេទិកាសាធារណៈនេះ។

សម្តេចបញ្ជាក់ទៀតថា «អីចឹងកញ្ចក់ឆ្លុះបញ្ចាំងមួយនេះ ឆ្លើយតបបានទាន់ពេលវេលា និង
ត្រឹមត្រូវអំពីបំណងរបស់ ប្រជាពលរដ្ឋប្រជាពលរដ្ឋ គឺជាម្ចាស់របស់យើង យើងត្រូវស្តាប់គាត់
យើងត្រូវកែលម្អ ដើម្បីពួកគាត់ ពិតហើយមាន ភាគច្រើនមានភារកិច្ចមិនអាចតម្រូវបានទាំង
អស់ទេ ដូចជាកន្លែងខ្លះប្រជាពលរដ្ឋត្រូវការផ្លូវ ខ្លះត្រូវការអណ្តូងទឹក ប្រឡាយទឹក ប៉ុន្តែយើង
ត្រូវប្រមូលផ្តុំមតិណាមានភាគច្រើន ដែលត្រូវការធ្វើមុន»។

សម្តេចតេជោ ក៏បានដាស់តឿនផងដែរ អំពីបញ្ហាកុងត្រូជជុះ ដែលជារឿងជ្រាំដែលបានកើត
មានឡើង យកប្រាក់ តាមផ្លូវការធ្វើលិខិតស្នាមយកប្រាក់ក្រៅច្បាប់ ដូច្នោះត្រូវធ្វើជាប់ជាប្រចាំ
ទើបអាចដោះស្រាយបានបញ្ហានេះបើមិន ដូច្នោះទេរឿងវាជ្រាំដែល ហើយនៅពេលដែលយើង
ស្រែកបន្តិចទៅវាស្ងាត់បន្តិច ដូច្នោះមានវិធីតែមួយគឺត្រូវចុះដល់កន្លែង ហើយប៉ូលីស ប៉េអឹម
ទាហាន ឬមេព្រៃ និងជល់ផល ដែលឈរជើងនៅតំបន់នោះត្រូវចូលរួមវេទិកាសា ធារណៈជា
មួយប្រជាពលរដ្ឋនៅកន្លែងនោះ ឲ្យប្រជាពលរដ្ឋចង្អុលមុខ។

សម្តេចបញ្ជាក់ថា ការធ្វើវេទិការសាធារណៈនេះ មិនមែនធ្វើតែនៅក្នុងកម្រិតមន្ត្រីរដ្ឋាភិបាល
ឬមន្ត្រីពាក់ព័ន្ធចុះទៅ ជាមួយប្រជាពលរដ្ឋនោះទេ ត្រូវធ្វើគ្រប់ទីកន្លែងរាប់ទាំងក្រសួងស្ថានប័ន
នៅថ្នាក់ជាតិ ហើយរដ្ឋមន្ត្រីតាមក្រសួង ឈប់ដើរពើងទ្រូងឲ្យសោះចាប់ពីពេលនេះទៅ ត្រូវ
អង្គុយនិយាយគ្នាជាមួយមន្ត្រីថ្នាក់ក្រោម និងចេះពិភាក្សាផ្ទៃក្នុង ដើម្បីកែតម្រូវគ្នា៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល