Facebook ជាគេហទំព័រកំសាន្តសង្គមមានឈ្មោះល្បីបំផុតនៅក្នុងពិភពលោកជាមួយចំនួន
នៃអ្នកប្រើប្រាស់មានរហូតដល់ជាង ៨០០ លាននាក់ ហើយក្នុងនោះដែរគេហទំព័រមួយនេះ
មានអាថ៌ដ៏គួរអោយចាប់អារម្មណ៍ជាច្រើនដែលអាចនិយាយបានថាអ្នកប្រើប្រាស់ទាំងអស់
មិនសុទ្ធតែបានដឹងគ្រប់គ្នានោះឡើយ។ តើអាថ៌កំបាំងទាំងនោះមានអ្វីខ្លះ? ចូរតាមដានជា
មួយយើងខ្ញុំដូចតទៅ៖
ដោយបានធ្វើកិច្ចសហប្រតិបត្តិការចុះកិច្ចសន្យាផ្សព្វផ្សាយពាណិជ្ជកម្មមួយជាមួយក្រុមហ៊ុន
Apple បានជួយអោយ Facebook អាចមានថវិការគ្រប់គ្រាន់ក្នុងការហែលឆ្លងនូវវិបត្តិមួយដ៏
ធ្ងន់ធ្ងរកាលពីឆ្នាំ ២០០៤ ខណៈពេលដែលគេហទំព័រមួយនេះចាប់ផ្តើមមានអ្នកប្រើប្រាស់
ស្គាល់កាន់តែច្រើនឡើង។ ប្រសិនបើគ្មាន Apple និងមិនមានកិច្ចសន្យាព្រមព្រាងពាណិជ្ជកម្ម
នោះទេ ប្រហែលជា Facebook ត្រូវបង្ខំចិត្តលក់ទៅអោយក្រុមហ៊ុនទីបីបាត់ទៅហើយ។
អ្នកវិនិយោគទុនដំបូងរបស់ Facebook លោក Peter Thiel បានលក់ភាគហ៊ុនរបស់ខ្លួននៅឯ
គេហទំព័រមួយនេះចំនួនពាក់កណ្តាលកាលពីឆ្នាំ ២០០៩ ទៅអោយក្រុមហ៊ុន DST ដែលជា
ក្រុមហ៊ុនមូលបត្រមួយរបស់ប្រទេសរុស្ស៊ី។ ប្រសិនបើរក្សាទុកនូវភាគហ៊ុនទាំងនោះ នោះ
ទ្រព្យសម្បត្តិរបស់លោក Thiel នឹងមានការកើនឡើងរហូតមិនអាចនឹកស្មានដល់នៅបន្ទាប់
ពី Facebook ចាប់ផ្តើមអនុវត្តន៍ IPO ជាផ្លូវការនោះ។
នៅមុនពេល"បើកទ្វារ" Facebook អោយក្លាយជាគេហទំព័រកំសាន្តជាផ្លូវការនៅក្នុងពិភព
លោក ,លោក Mark Zuckerberg ធ្លាប់មានគំរោងទិញយកនូវ domain មួយមានឈ្មោះថា FacebookHigh.com ដើម្បីធ្វើការបង្កើតនូវគេហទំព័រកំសាន្តមួយសំរាប់ដោយឡែកក្រុម
សិស្សកំរិតមធ្យមសិក្សា។ ប៉ុន្តែគំរោងនោះត្រូវបោះបង់ចោលវិញដោយសារតែឈ្មោះរបស់
domain នោះមានតំលៃខ្ពស់ពេក។
ឆ្នាំ ២០០៦ មានបុរសម្នាក់ឈ្មោះថា Chris Putnam បានធ្វើការវាយលុកចូលក្នុងគេហទំព័រ
Facebook និងបានផ្លាស់ប្តូរនូវ Interface នៃគណនីរបស់អ្នកប្រើប្រាស់រាប់ពាន់នាក់នៅលើ
គេហទំព័រនេះដើម្បីអោយមានលក្ខណៈដូចគ្នានឹងគេហទំព័រសង្គម MySpace ។ "ការលេង
សើច" របស់ Putnam ភ្លាមៗនោះក៏ទទួលបានការចាប់អារម្មណ៍បំផុតពី Dustin Moskovitz
ដែលជាសហស្ថាបនិកនិងជាអគ្គនាយកបច្ចេកវិទ្យារបស់ Facebook នាពេលបច្ចុប្បន្ននេះ។
ពេលនោះដែរ Moskovitz បានធ្វើការស្នើសុំមួយទៅកាន់ Putnam ដើម្បីធ្វើការអញ្ជើញ
លោកអោយចូលរួមក្នុងក្រុមផ្នែកអភិវឌ្ឍន៍របស់ Facebook ។
Logo ដំបូងដែល Facebook ប្រើប្រាស់ គឺជារូបភាពរបស់តារាភាពយន្តឈ្មោះ Al Pacino ។
នារដូវក្តៅដំបូងគឺនៅក្រោយពេលដែល Facebook ដាក់អោយដំណើរការជាផ្លូវការ លោក
Zuckerberg និងក្រុមគ្រួសារបានចំណាយប្រាក់ចំនួន ៨៥.០០០ដុល្លាអាមេរិក ដើម្បីរក្សា
ជីវិតរបស់គេហទំព័រដែលទើបតែដំណើរការនេះ។
ស្ថាបនិកអ្នកបង្កើតឡើងនូវគេហទំព័រសង្គម Linkedln ឈ្មោះ Reid Hoffman និងគេហទំព័រ
សង្គម Zynga បង្កើតដោយលោក
Mark Pincus ,អ្នកទាំងពីរគឺជាម្ចាស់ប័ណ្ណកម្មសិទ្ធិលើផ្នែក
គេហទំព័រសង្គម។ អាស្រ័យដូច្នេះហើយ Facebook ត្រូវចំណាយអោយពួកគេទាំងពីរនូវ
ភាគហ៊ុនមួយចំនួនដើម្បីទទួលបានសិទ្ធិក្នុងការប្រើប្រាស់ប័ណ្ណកម្មសិទ្ធិនេះ។
នៅពេលដែលក្រុមហ៊ុន Accel Partner ធ្វើវិនិយោគចំនួនទឹកប្រាក់ ១២,៧លានដុល្លាអាមេរិក
ចូលទៅក្នុង Facebook កាលពីឆ្នាំ ២០០៥ ,លោក Mark Zuckerberg, Sean Parker និងលោក
Dustin Moscovitz ម្នាក់ៗទទួលបានប្រាក់រង្វាន់ចំនួន ១លានដុល្លាអាមេរិក។
មានបុគ្គលិកល្បីឈ្មោះជាច្រើនធ្លាប់ធ្វើការនៅឯ Facebook លេចធ្លោជាងគេក្នុងចំណោមពួក
គេទាំងនោះគឺ Steve Chen ដែលជាសហស្ថាបនិករបស់គេហទំព័រ YouTube ។
ពេលដែលលោក Mark Zuckerberg បានសំរេចចិត្តផ្លាស់ប្តូរឈ្មោះនៃគេហទំព័ររបស់ខ្លួន
ពី TheFacebook (ឈ្មោះដំបូងបង្អស់) ទៅជា Facebook,ក្រុមហ៊ុនត្រូវចំណាយប្រាក់ចំនួន
២០០.០០០ដុល្លាអាមេរិកដើម្បីទិញ Domain ឈ្មោះថា Facebook.com ។
ដំបូងឡើយ, Mark Zuckerberg មិនដែលមានគំរោងនឹងធ្វើការបន្ថែមនូវមុខងារសំរាប់ធ្វើការ
ចែករំលែករូបភាពលើទំព័រ Facebook នោះឡើយ។ ប៉ុន្តែដោយសារតែលោក Sean Parker បានធ្វើការបញ្ចុះបញ្ចូលទើបលោក Zuckerberg ផ្លាស់ប្តូរគំនិតរបស់ខ្លួន។ ឥឡូវនេះគេហ
ទំព័រ Facebook គឺជាសេវាកម្មចែករំលែករូបភាពទទួលបានការពេញនិយមនិងទូលំទូលាយ
បំផុតក្នុងពិភពលោក។
នេះគឺជារូបភាពដែលបានបង្ហោះចូលទៅកាន់គេហទំព័រ Facebook ជាលើកដំបូង។ មើលទៅ
ពិតជាគួរអោយស្រលាញ់មែន...។
នៅក្រោយពេលដែលទទួលបាននូវទុនវិនិយោគមានបរិមាណដ៏ច្រើនលើសលប់នោះ លោក
Mark Zuckerberg ធ្លាប់បានប្រឈមមុខនឹងសំពាធបង្ខំធ្វើការផ្លាស់ប្តូរតួនាទីក្នុង Facebook,
អាស្រ័យដោយហេតុដូច្នេះហើយទើបលោកសំរេចចិត្តរៀនបន្តនូវមុខជំនាញមួយដើម្បីប្រែ
ក្លាយជាអគ្គនាយកប្រតិបត្តិរបស់ទំព័រ Facebook នេះកាលពីឆ្នាំ ២០០៥ និងដើម្បីបន្តរក្សារ
តួនាទីជា CEO និងប្រតិបត្តិរបស់ Facebook រហូតមកដល់បច្ចុប្បន្ននេះ។
Mark Zuckerberg ធ្លាប់មានបំណងចង់លក់ Facebook របស់ខ្លួនទៅអោយ Yahoo កាលពីឆ្នាំ
២០០៦ ប៉ុន្តែបំណងនោះមិនបានក្លាយជាការពិត។ ប្រសិនបើកា្លយជាការពិតមែននោះមិន
ដឹងថាវាសនារបស់ Facebook បច្ចុប្បន្នទៅដល់ណាហើយទេ។
Caterina Fake សហស្ថាបនិករបស់គេហទំព័រចែករំលែករូបភាព Flickr មិនអាចធ្វើការចុះ
ឈ្មោះជាសមាជិកនៅលើគេហទំព័រ Facebook បានទេ ដោយសារតែ Facebook យល់ថា
ឈ្មោះរបស់ស្រ្តីខាងលើនោះគឺ ក្លែងក្លាយ (Fake មានន័យថាក្លែងក្លាយជាភាសាខ្មែរ)។
នៅក្រោយពេលដែលធ្វើការផ្លាស់ប្តូរ Interface កាលពីឆ្នាំ ២០០៨ រួចមក សូម្បីតែស្ថាបនិក
របស់ក្រុមហ៊ុនផលិតកុំព្យូទ័រ Dell លោក Michael Dell ក៏បានចូលរួមក្នុងក្រុមអ្នកធ្វើការតវ៉ា
ប្រឆាំងនឹង Interface ថ្មីរបស់ Facebook ផងដែរ។
ជាគេហទំព័រកំសាន្តសង្គមមួយដែលមានអាយុរាងវ័យក្មេងបន្តិច បានជាអាយុជាមធ្យមរបស់
បុគ្គលិកបំរើការងារនៅឯ Facebook នេះក៏រាងក្មេងដែរ គឺប្រហែលជាត្រឹម ៣១ ឆ្នាំប៉ុណ្ណោះ៕
ប្រភព៖ DT
ដោយ៖ រស្មី