អាម៉េរិក៖ ទោះបីមានឪពុកម្តាយ ជាតារាល្បីនៅអង់គ្លេស និងជាអ្នកមាន ប្រាក់ស្តុកស្តម្ភយ៉ាងណាក្តី កូនប្រុសរបស់អតីត កីឡាករបាល់ទាត់ដ៏ល្បីល្បាញ David Beckham ត្រូវធ្វើការងារបន្ថែម នៅថ្ងៃចុងសប្ដាហ៍ ដើម្បីរកលុយចាយដោយខ្លួនឯង ។

ពេលជួបសម្ភាសន៍ជាមួយកម្មវិធី Late Late Show កីឡាករបាល់ទាត់ ដ៏ល្បីល្បាញវ័យ៣៩ឆ្នាំ David Beckham បាននិយាយថាប្រាប់ ពិធីករ James Cordenថា «ខ្ញុំឲ្យកូនប្រុសរបស់ខ្ញុំ ចូលធ្វើការតាំងពីអាយុ១៤ឆ្នាំ កាលនោះគេ បាននិយាយប្រាប់ខ្ញុំថា ចង់បាននេះ ចង់បាននោះ ខ្ញុំតបថា បើកូនចង់បានរបស់នោះ ត្រូវរកលុយទិញដោយខ្លួនឯង ហើយខ្ញុំបាននាំកូនទៅធ្វើការ នៅហាងកាហ្វេបារាំងមួយ គេធ្វើការថ្ងៃសៅរ៍-អាទិត្យ ដើម្បីរកលុយដាក់ក្នុងហោប៉ៅរបស់គេ» ។

ក្រៅពីឲ្យកូនធ្វើការក្នុងថ្ងៃចុងសប្ដាហ៍ David Beckham ក៏បានឲ្យដឹងដែរថា ពេលកូនខ្លួន មានស្នេហាលើកដំបូង ខ្លួនត្រូវជូនកូន ទៅគ្រប់ទីកន្លែង ដើម្បីធានាការថា កូនមិនធ្វើអ្វីផ្តេសផ្តាស ហើយកូនស្រីក៏ដូចគ្នា ពេលធំឡើងចេះមានស្នេហា តារារូបនេះ នឹងនៅក្បែរៗកូនជានិច្ច ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល