ព័ត៌មានអន្តរជាតិ ៖ បើយោងតាមទំព័រសារព័ត៌មានបរទេស Happening ដែលទើបតែបាន
ចេញផ្សាយកាលពីម្សិលមិញនេះ បានបញ្ជាក់អោយដឹងថា លោកវេជ្ជបណ្ឌិតមា្នក់ត្រូវបាន
ចាប់ឃាត់ខ្លួន និងផ្តន្ទាទោស បន្ទាប់ពីគាត់បានសារភាពថា បានសិច ជាមួយនឹងសាកសព
ស្រីនៅឯមន្ទីរពេទ្យ Sherman Oaks Hospital ។

គួរបញ្ជាក់ផងដែរថា ការឈានទៅដល់ការចាប់ឃាត់ខ្លួននេះ អាចធ្វើទៅបាន បន្ទាប់ពីមាន
សេចក្តីរាយការណ៍ ទៅកាន់ភ្នាក់ងារមានសមត្ថកិច្ច ពីសំណាក់សន្តិសុខប្រចាំការនៅមន្ទីរ
ពេទ្យ គឺលោក Andy Neiman ដែលបានឃើញរឿងមិនគួរកើតមួយនេះដោយផ្ទាល់នឹងភ្នែក

ដោយឡែក បើនិយាយពីជនជាប់ចោទវិញ ត្រូវបានរកអោយឃើញថា ជាវេជ្ជបណ្ឌិតមួយ
ក្នុងចំណោមវិជ្ជបណ្ឌិតដទៃៗទៀតនៅក្នុងមន្ទីរពេទ្យមួយនេះ ដែលគាត់មានឈ្មោះថា Alej-
andro Razo ។ បន្ទាប់ពីមានការចាប់ឃាត់ខ្លួនជនជាប់ចោទ សមត្ថកិច្ចបានធ្វើការឃុំខ្លួនជា
បណ្តោះអាសន្ន ដោយរង់ចាំការកាត់ទោសទៅតាមច្បាប់របស់ប្រទេសនេះ។

គួររំឭកផងដែរថា រឿងដែលនឹកស្មានមិនដល់ ដែលលើកឡើងស្តីពីលោកវេជ្ជបណ្ឌិតសិច
ជាមួយនឹងសាកសពមនុស្សស្រីនោះ បានកើតឡើងនៅក្នុងមន្ទីរពេទ្យ Sherman Oaks ដែ
លមានទីតាំងនៅក្នុងរដ្ឋ Carlifonia សហរដ្ឋអាមេរិក៕

<object width="450" height="400" data="http://www.youtube.com/v/uysVHIM6TEY&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/uysVHIM6TEY&rel=1" /></object>

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ Happening