នៅវេលាម៉ោងប្រហែល ៩និង៤៥នាទី ព្រឹកនៅថ្ងៃទី ២១ ខែមីនា ទើបតែកន្លងទៅថ្មីៗនេះ នៅច្រកចូល ខាងក្រោយអាហារដ្ឋាន នៃសកលវិទ្យាល័យ Shenyang ក្នុងទីក្រុង Shenyang ខេត្ត Liaoning ប្រទេស ចិន មានបុរសម្នាក់ដៃកាន់កាំបិត ធ្វើសកម្មភាពចាក់ទៅលើដងខ្លួន មិត្តស្រីរបស់ខ្លួន ហើយប្រញាប់ រត់ គេចខ្លួនចេញពីកន្លែងកើតហេតុ នៅវេលាម៉ោង ១០ និង១០ នាទី។

បន្តិចមកប៉ូលិសទីក្រុង Shenyang ក៏បានមានមុខ នៅកន្លែងកើតហេតុ ប៉ុន្តែនារីវ័យក្មេង រងគ្រោះនោះបានបាត់បង់ជីវិត ដោយសារតែរងនូវការចាក់យ៉ាងជ្រៅៗ ជាច្រើនកាំបិត។ រហូតដល់ម៉ោង ១១ ព្រឹក ជនល្មើស ក៏បានទាក់ទងមកប៉ូលិស ដោយខ្លួនឯង ដើម្បីសារភាព។ បន្ទាប់ពីធ្វើការត្រួតពិនិត្យ និង សាកសួរមកទើបដឹងថា ជនរងគ្រោះរហូតដល់បាត់បង់ជីវិតនោះ មានត្រកូល Liu សព្វថ្ងៃគឺជានិស្សិត នៅសកលវិទ្យាល័យ Shenyang ។ ចំណែកឯជនល្មើសវិញ មានត្រកូល Tuy សព្វថ្ងៃគឺជាគ្រូបង្រៀន ម្នាក់នៅសាលារៀនមួយ ក្នុងទីក្រុងនេះ។

បច្ចុប្បន្ន ប៉ូលិសទីក្រុង បានចាប់ខ្លួនបុរសត្រកូល Tuy និងធ្វើការស៊ើបអង្កេតបន្ថែម ពីមូលហេតុឲ្យ ច្បាស់លាស់ ដែលបណ្តាលឲ្យកើតមានសកម្មភាពសម្លាប់មនុស្ស យ៉ាងសាហាវដូច្នេះ។ ដើមហេតុ ភាគច្រើនត្រូវបានវាយតំលៃថា ករណីសម្លាប់មនុស្សនេះ គឺបណ្តាលមកពីការប្រចណ្ឌខ្លាំង ធ្វើឲ្យជន ល្មើសឆ្កួតឡើង លែងគិតអ្វីទាំងអស់។

ក្រៅពីនេះ កត្តាដែលធ្វើឲ្យអ្នកនិយមប្រើប្រាស់អ៊ីនធឺណេត មានការភ្ញាក់ផ្អើល និងមិននឹកស្មានដល់ នោះគឺមុខរបរ របស់ជនល្មើស។ ពិតណាស់ក្នុងនាមជាគ្រូបង្រៀនម្នាក់ ដែលមានតួនាទី ផ្តល់ចំណេះ ដឹងដល់អ្នកដទៃ ធ្លាប់ឆ្លងកាត់រៀនវគ្គបណ្តុះបណ្តាល គរុកោសល្យ គួរណាស់ជាមនុស្ស ចេះគិតល្អ អាក្រក់ មិនចិត្តស្លូតបូត គួរជាទីគោរពអ្នកដទៃ តែនេះបែរជាមានចិត្តសាហាវ យង់ខ្នងដូចពួកអន្ធពាល ទៅវិញ៕

ប្រែសម្រួល៖ សិលា
ប្រភព៖ kenh14