ភ្នំពេញ៖ តារាចម្រៀង ប្រចាំផលិតកម្ម ភ្លេងរីខដ កញ្ញា វ៉ានីឡា ថ្មីៗនេះ បានចេញមុខបង្ហើរសំនៀង បកស្រាយបទចម្រៀង បែប មនោសញ្ចេតនា មួយបទមានចំណងជើងថា “ផ្កាយតូច” ឲ្យទស្សនិកជនស្លាប់កម្សាន្ត នៅក្នុង Facebook ហើយទទួលបានការគាំទ្រ ជាង៣ពាន់ Like ។

តាមរយៈឃ្លីបវីដេអូមួយ មានរយៈពេលប្រមាណ ២៖៣៣វិនាទី ដែលតារាចម្រៀង ស្រីស្រស់វ័យក្មេង កញ្ញា វ៉ានីឡា បង្ហោះបង្អួតទស្សនិកជននោះ គឺនាងបានបង្ហើរសំនៀងច្រៀងបទ “ផ្កាយតូច” ដែលជាបទចម្រៀង នាងស្រឡាញ់ពេញចិត្តខ្លាំងណាស់ ហើយបទចម្រៀងនេះ ម្ចាស់សំនៀងដើម គឺជារបស់ អ្នកនាង ម៉េង កែវពេជ្ជតា ។

នៅក្នុងឃ្លីបវីដេអូនោះ តារាចម្រៀងដែលជាប្អូនស្រី របស់កវីនិពន្ធ ប្រចាំផលិតកម្មហង្សមាស លោក សុខ ជំនោរ ក៏បានបង្ហាញសារខ្លីថា ក្រោយពីទស្សនិកជន បានឃើញវីដេអូនោះ “ខ្ញុំសង្ឃឹមថា បងប្អូននឹងញញឹម នៅពេលដែលមើលវីដេអូមួយនេះរបស់នាងខ្ញុំ ច្រៀងកំសាន្តលេង ជាមួយនាងខ្ញុំទាំងអស់គ្នាណា! ” ។

ចង់ដឹងថា បទចម្រៀង ដែលកញ្ញា វ៉ានីឡា ច្រៀងពីរោះដូចម្ចាស់សំនៀងដើមដែរឬយ៉ាង តោះទៅទស្សនាជាមួយ LookingTODAY ទាំងអស់គ្នា ៕

<object width="487" height="417" data="http://www.youtube.com/v/Q5APHEGvCz8&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/Q5APHEGvCz8&rel=1" /></object>

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល