ព័ត៌មានអន្តរជាតិ ៖ ប្រទេសចិន បានស្ថិតនៅក្រោមរបាយការណ៍ ការចំណាយទៅលើវិស័យការពារ ជាតិ ឆ្នាំ ២០១៤ ប្រហែលជា ២០ ភាគរយ នេះបើ តាមការដឹង ពីរបាយការណ៍ប្រចាំឆ្នាំចេញផ្សាយ ដោយនាយកដ្ឋានការពារជាតិ សហរដ្ឋអាមេរិក ។

គួរបញ្ជាក់ថា ប្រទេសចិន បានគូសបញ្ជាក់អោយដឹងថា ឆ្នាំនេះ ខ្លួនគ្រោងនឹងចំណាយថវិការ ប្រ មាណជាង ១២០ លានកោដដុល្លារ សម្រាប់បម្រើអោយវិស័យការពារជាតិ តែផ្ទុយទៅវិញ សហរដ្ឋ អាមេរិក បានបញ្ជាក់ច្បាស់ៗ អោយដឹងថា តាមពិតទៅ តួរលេខជាក់ស្តែង នៃគម្រោងថវិការប្រចាំ ឆ្នាំ របស់ប្រទេសមួយនវ មានដល់ទៅជិត ១៤៥ លានកោដដុល្លារឯណោះ ។

សហរដ្ឋអាមេរិក បានអំពាវនាវ អោយប្រទេសចិន បើកទូលាយស្តីពី គម្រោងថវិការ របស់ខ្លួន ស្រប ពេលដែល ប្រទេសមួយនេះ ក៏កំពុងតែមានបញ្ហាប្រឈមភាព តានតឹង ជាមួយនឹងបណ្តាប្រទេស ក្នុងតំបន់ ស្តីពី បញ្ហាជម្លោះសមុទ្រចិនខាងត្បូង ។ គួររំឭកថា កាលពីអំឡុងឆ្នាំ ២០១៣ សហរដ្ឋអា មេរិក បានចំណាយទឹកប្រាក់ កប់ពពក ទៅលើវិស័យការពារជាតិរបស់ខ្លួន ពោលចំណាយប្រាក់ ដល់ទៅ ៦០០ លានកោដដុល្លារ ខណៈ តួរលេខមួយនេះ ស្មើទៅនឹងតួរលេខ ចំណាយ ទឹកប្រាក់ មកពី ១៤ ប្រទេស ទៅលើការចំណាយ ស្តីពី វិស័យការពារជាតិ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី