ភ្នំពេញ៖ បុរសជាងកាត់ដេរម្នាក់ មានសណ្តាន ចិត្តល្អព្យាយាមរត់ទៅជួយសង្រ្គោះអ្នកដទៃ បែរជារង ទុក្ខខ្លួនឯង ដោយជ្រុលធ្លាក់ពីលើផ្ទះជាន់ទី២ បាក់កជើងខាងឆ្វេង។

សាក្សីនៅកន្លែងកើតហេតុ បានរៀបរាប់ថា ឆ្វេង កាលពីវេលាម៉ោងប្រមាណ២០និង១៥នាទីយប់ថ្ងៃទី ៣០ ខែ មករា ឆ្នាំ២០១៤ បុរសរងគ្រោះព្រោះខ្វាយខ្វល់ពីសុខទុក្ខអ្នកដទៃរូបនេះ បានឃើញបុរសម្នាក់ មានអាការ:ងងឹត វិលមុខដួល ក៏ស្ទុះរត់ទៅជួយចាប់ តែអកុសលជ្រុលជើងហួសធ្លាក់ពីលើផ្ទះជាន់ទី២ ចុះទៅដី បណ្តាលឲ្យរង គ្រោះជំនួសគេ បាក់កជើងខាងឆ្វេង ស្ថិតនៅអគារផ្ទះជួលមួយកន្លែង ក្នុងភូមិ ត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ ។

តាមការរៀបរាប់ពីក្រុមគ្រួសារ បានឲ្យដឹងថា បុរសរងគ្រោះឈ្មោះ សួន ចន្ធី អាយុ៣៥ឆ្នាំ មុខរបរ ជាងកាត់ដេរ ស្នាក់នៅ ផ្ទះជួលកើតហេតុ មានស្រុកកំណើត ភូមិចារជ្រុំ ឃុំជ្រៀច ស្រុកកំចាយមា ខេត្តព្រៃវែង ។

ប្រភពដដែលបន្តទៀតថា នៅមុនពេលកើតហេតុ បន្ទាប់ពី អ្នកនៅជួលបន្ទប់ ក្បែរខាងគ្នា នៅជាន់ទី២ មានអា ការ: ខ្យល់គ ដួល ឃើញដូច្នោះ ជនរងគ្រោះខាងលើ (សួន ចន្ធី) បានរត់ហក់ទៅជួយទាំង ភ័យស្លន់ស្លោ ដោយ ខ្វះការប្រុងប្រយ័ត្ន ក៏បានជ្រុលជើងហួសធ្លាក់មកដី បណ្តាលឲ្យរងរបួសបាក់ កជើងខាងឆ្វេង។

ជនរងគ្រោះត្រូវបានសាច់ញាតិ ដឹកតាមម៉ូតូរឺម៉កកង់បី ទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល