រាជធានីភ្នំពេញ ៖ តារាកំប្លែងល្បីឈ្មោះដែលកើតមានរឿងរ៉ាវប្រេះឆាលែងលះប្រពន្ធ ឈ្មោះទេស សុជន ហៅនាយក្រិន នោះត្រូវបានគេឃើញចូលខ្លួនទៅកាន់សាលាដំបូងរាជធានី ភ្នំពេញជាថ្មីម្តងទៀត អមដោយមេធាវីរបស់លោកផងដែរ ប្រយោជន៍គិតគូរពាក្យបណ្តឹងសុំលែងលះប្រពន្ធដែលទើបតែរៀបការរួច ជាងមួយឆ្នាំកន្លងមកនេះ និងបន្សល់ទុកកូនប្រុសតូចមួយផងដែរ ។
ដំណើរចូលទៅកាន់តុលាការជាថ្មីទៀតរបស់ នាយក្រិននេះ បានធ្វើឡើងកាលពីវេលាព្រឹកថ្ងៃទី២១ មករា ២០១១ ជាមួយមេធាវីការពារក្តីឈ្មោះលឹម អេងរតនៈ ទៅកាន់បន្ទប់រដ្ឋបាលរបស់តុលាការ គឺបញ្ជាក់ឱ្យអស់ការសង្ស័យថា នាយក្រិន ពិតជាមានរឿងរ៉ាវលែងលះប្រពន្ធពិតមែន។ នៅព្រឹកថ្ងៃទី២១ មករា ២០១១ លោកទេស សុជន ហៅនាយក្រិន បានជិះរថយន្តម៉ាកកូរ៉ូឡា ពណ៌ឈាមជ្រូក ទៅឈប់ចតជាប់របងតុលាការរួចហើយចុះដើរវឹងចូលទៅក្នុងភ្លែត មិននៅអែអង់ឱ្យគេឃើញយូរទេ...លុះពេលចេញមកវិញ ក៏ដើរលឿនវឹងចូលទៅក្នុងឡានផងដែរ និងបើកចេញទៅបាត់ ។
លោកលឹម អេងរតនៈ មេធាវីរបស់នាយក្រិនបានមានប្រសាសន៍ថា ការលែងលះរបស់នាយក្រិន នេះមិនពាក់ព័ន្ធនឹងបញ្ហាទ្រព្យសម្បត្តិទេ គឺបណ្តាលមកពីការរស់នៅមិនចុះសម្រុងគ្នា...។ ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ និងនៅលើទំព័រកាសែតកោះសន្តិភាព.
http://kohsantepheapdaily.com.kh/art...21-001152.html