ស្មាតហ្វូនជំនាន់បន្ទាប់របស់ Apple អាចនឹងជា iPhone ស្តើងជាងគេបំផុត។ ប្រភពព័ត៌មានមួយចំនួន បានឲ្យដឹងថា Apple បានសម្រេចធ្វើការបំពាក់លើអេក្រង់របស់ iPhone 6S នូវ chip backlight LED តូចជាងមុន ជាមួយនឹងខ្នាតវិមាត្រ 3 x 0,85 mm។

អាន៖ Office និង Skype នឹងត្រូវបានដំឡើង រួចជាស្រេចនៅលើ Tablet របស់ LG និង Sony

Concept iPhone 6S (រូបភាព៖ iSuit)

ការដែលប្រើប្រាស់ chip ថ្មីនឹងជួយឲ្យ iPhone 6S ស្តើងជាងមុនចាប់ 0,2 ដល់ 0,6 mm។ ទន្ទឹមនឹង នោះ ស្មាតហ្វូនក៏សន្សំសំចៃបាននូវ Space បានច្រើនជាងមុន ដែលធ្វើឲ្យបរិមាណថាមពលថ្មអាច នឹងមានបរិមាណច្រើនជាងមុនផងដែរ។

អាន៖ សុខៗ iPhone 6C លេចចេញរូបរាងនៅលើ គេហទំព័ររបស់ Apple

ជាក់ស្តើង ភាពល្អប្រសើរថ្មីនេះ ក៏មានគុណវិបត្តិរបស់វាដែរ។ Chip តូចជាងមុន វានឹងធ្វើឲ្យមានការ ថមថយកំរិតភ្លឺនៃពន្លឺអេក្រង់ ថយចុះប្រហែល 10% បើប្រៀបធៀបនឹងបច្ចុប្បន្ននេះ។ ដូច្នេះ Apple នឹងត្រូវធ្វើការបន្ថែមពី 2 ដល់ 3 chip backlight ដល់ iPhone 6S ដើម្បីធ្វើឲ្យអេក្រង់របស់ស្មាតហ្វូន ទទួលបាននួវកំរិតពន្លឺសរុប ដូចទៅនឹង iPhone 6 និង 6 Plus៕

អាន៖ Microsoft ត្រៀមខ្លួនជាស្រេច នឹងចំណាយ ៧ពាន់លានដុល្លារ ដើម្បីទិញ BlackBerry

ប្រែសម្រួល៖ ករុណា
ប្រភព៖ DigiTimes, Zing