រឿងរបស់កុមារី Yue Yue ដែលត្រូវឡានកិន ហើយគ្មានអ្នកអើពើ នៅខេត្ត Guang Tong
ប្រទេសចិននោះ នៅដក់ជាប់ក្នុងចិត្តរបស់យើងនៅឡើយ។ នៅថ្ងៃទី 17 ខែកុម្ភៈក៏មាន
រឿងឧបទ្ទវហេតុមួយទៀតបានកើតឡើងនៅស្រុក Foshan ខេត្ត Guang Tong ប្រទេស
ចិននេះដដែល បុរសម្នាក់ត្រូវរថយន្តក្រុងបុក ហើយជើងរបស់គាត់បានកៀបជាប់ទៅនឹង
កង់រថយន្ត ជើងខាងឆ្វេងរបស់គាត់ហូរឈាមមិនឈប់ តើលើកនេះប្រជាជននៅស្រុក
Foshan ធ្វើព្រងើយកន្តើយដូចរឿងរបស់ Yue Yue ដែលឬទេ?
បុរសត្រូវឡានកិនជើង មានឈ្មោះថា Zhao An You
លើកនេះប្រជាជននៅខេត្ត Foshan មិនបានធ្វើអោយប្រវត្តិសាស្ត្រច្រំដែរនោះទេ ខណៈ
ពេលដែលបុរសឈ្មោះ Zhao An You ត្រូវរថយន្តក្រុងកិនពីលើជើងនោះ មានអ្នកដំណើរ
ជាងដប់នាក់បានជួយគ្នាលើកបង្ហើបរថយន្តក្រុងនោះ ដើម្បីទាញបុរសនោះចេញពីក្រោម
រថយន្ត តែការខិតខំប្រឹងប្រែងជួយរបស់ពួកគេមិនបានសំរេចទេ ក្រោយមកទើបមានក្រុម
សមត្ថកិច្ចប្រចាំតំបន់មកជួយ ប្រើឧបករណ៍បង្ហើបរថយន្តទើបអាចជួយបុរសនោះចេញ
ពីក្រោមរថយន្តបាន។
មនុស្សជាងដប់អ្នក កំពុងជួយគ្នាលើកបង្ហើបរថយន្ត
ក្រោយពេលបញ្ជូនបុរសនោះទៅដល់មន្ទីពេទ្យ គាត់បាននិយាយថា គាត់ពិតជារំភើប
ចិត្តខ្លាំងណាស់ កាលដែលមានមនុស្សជាច្រើនបានខំប្រឹងជួយសង្គ្រោះគាត់ នៅពេល
នោះគាត់រំភើបរហូតដល់ស្រក់ទឹកភ្នែក
Zhao An You រំភើបយ៉ាងខ្លាំងនៅពេលមានមនុស្សជាច្រើនជួយសង្គ្រោះគាត់