ភ្នំពេញ៖ គេសង្កេតឃើញថា យុវវ័យបច្ចុប្បន្ននេះ ពេលជួបគ្នាម្ដងៗ មិនថាក្នុងកាលៈទេសៈណា
តែងនិយាយផ្ដោះផ្ដងគ្នា ជាការរាក់ទាក់ តាមទំនៀមទម្លាប់ ជាប្រពៃណីខ្មែរ ប៉ុន្តែបើសិនជាក្នុង
អត្ថន័យ សេចក្ដីស្នេហាវិញ ពួកគេបានរំលេចចេញ នូវពាក្យថ្មីមួយទៀត ដែលមានន័យស៊ីជម្រៅ
និងក្នុងលក្ខណៈលេងសើច គឺពាក្យថា "ស៊ីអារម្មណ៍"។

ការនិយមនិយាយ ពាក្យថា ស៊ីអារម្មណ៍ តៗគ្នានេះ គឺដោយសារតែមានបទចម្រៀងមួយ ជាការ
បកស្រាយរបស់ លោក សុគន្ធ ថេរ៉ាយុ ក្នុងអាល់ប៊ុម VCD Vol 29 របស់ផលិតកម្មថោន មានចំនង
ជើងថា "ខ្លាចគេមិនគិតដូចអូន" ដែលត្រៀមនឹងចរាចរ លើទីផ្សារក្នុងពេលឆាប់នេះ ប៉ុន្តែបើនៅក្នុង
ប្រព័ន្ធ អ៉ីនធើណិតវិញ គឺមានគេនិយមស្ដាប់ ឡើងព្រោងព្រាតទៅហើយ ។

បទ "ខ្លាចគេមិនគិតដូចអូន" គឺបានបង្ហាញពីស្នេហាមួយ ដែលលោក សុគន្ធ ថេរ៉ាយុ សម្ដែងការ
ព្រួញបារម្ភ ខ្លាចសង្សាររបស់ខ្លួនបានទៅអ្នកដទៃ ទោះបីជាសង្សារលោកបានប្រាប់ថា ការទំនាក់
ទំនងគ្នាតាមទូរស័ព្ទ នៅពេលនេះ ជាលក្ខណៈមិត្តភក្តិក្ដី ។

សុគន្ធ ថេរ៉ាយុ ចង់ឲ្យសង្សាររបស់ខ្លួន ប្រាប់គេវិញថា នាងមានម្ចាស់បេះដូងរួចទៅហើយ ព្រោះ
លោកនៅតែមិនទាន់ ទុកចិត្តសង្សារ ដែលកំពុងនៅជិតខ្លួនដដែល។

ទស្សនាបទនេះ "ខ្លាចគេមិនគិតដូចអូន" ថាតើមានអត្ថន័យ និងភាពទាក់ទាញកម្រិតណា ?

<object width="500" height="400" data="http://www.youtube.com/v/v=QHTjPGK9Xeo&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/v=QHTjPGK9Xeo&rel=1" /></object>

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល