សេអ៊ូល៖ មន្រ្តីក្រសួង ការពារជាតិ កូរ៉េខាងត្បូង បាននិយាយថា កញ្ចប់សំបុត្រ ដែលមានអត្ថ
ឭន័យ គម្រាមកំហែង និងមានបង្កប់ម្សៅសង្ស័យ ត្រូវបានគេផ្ញើទៅ រដ្ឋមន្រ្តីក្រសួងការពារជាតិ
កូរ៉េខាងត្បូង លោក គីម ក្វាន់ជីន នៅថ្ងៃ អង្គារនេះ។

យោងតាមទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ បានឲ្យដឹងនៅថ្ងៃអង្គារ ទី២៣ ខែមេសា
ឆ្នាំ២០១៣ ដោយ ស្រង់សម្តី មន្រ្តីរូបនោះថា គេបានរកឃើញខិត ប័ណ្ណរាប់រយសន្លឹក ដោយ
បានគម្រាម កំហែងលោក គីម ខ្វាន់ជីន ក្នុងពេលមានភាពតានតឹង ជាមួយកូរ៉េខាងជើង។

មន្រ្តីរូបនោះបន្ថែមថា «សំបុត្រដែលផ្ញើជូនលោករដ្ឋមន្រ្តីការពារជាតិ មិនបានដាក់ ឈ្មោះអ្នកផ្ញើ
នោះទេ ជាមួយ នឹងអត្ថន័យ គម្រាមកំហែង និងម្សៅសង្ស័យផងដែរ។ មន្រ្តីក្រសួងការពារជាតិ
បាននិយាយថា ទង្វើនេះជាប៉ុនប៉ង របស់ក្រុមភេរវករ ប្រឆំាងនឹង លោករដ្ឋមន្រ្តី ហើយក៏មានការ
បង្កើតក្រុម ស៊ើបអង្កេតបន្ទាន់មួយ ដើម្បីវិភាគធាតុផ្សំ នៃម្សៅពណ៌ស និងការតាមដាន រកស្លាក
ស្នាមរបស់ អ្នកផ្ញើសំបុត្រនោះ។

សំបុត្រដែលបានផ្ញើជូនលោក គីម គឺបានកើតឡើងក្នុងថ្ងៃតែមួយ ដែលខិតប័ណ្ណ រាប់រយសន្លឹក
ត្រូវបានគេចែក នៅជិតក្រសួងការពារជាតិ កូរ៉េខាងត្បូង កាលពីព្រឹកព្រលឹម ថ្ងៃសុក្រ។ ខិតប័ណ្ណ
នោះ បានប្រកាសពីជោគវាសនាមិនល្អ សម្រាប់ជំហរជាមួយកូរ៉េខាងជើង និងការគម្រាមកំហែង
ដាក់ពិន័យលោក គីម ខ្វាន់ជីន ផងដែរ។

ការស៊ើបអង្កេតនៅពេលថ្មីៗនេះ គឺដើម្បីកំណត់រកអ្នក ដែលបាននៅពីក្រោយ ការចែកចាយខិត
ប័ណ្ណ នោះទេ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល