ភ្នំពេញ ៖ រយៈពេលបីថ្ងៃ នៃពិធីបុណ្យអុំទូក កម្មវិធីបាញ់កាំជ្រួច ដើម្បីអបអរសាទរ នឹងបាញ់នៅ លើសាឡង់កណ្ដាលទន្លេ ដើម្បីបង្កាកុំឲ្យមានឧបត្ថវហេតុ ចៃដន្យដូចលើកមុនទៀត។

លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិល នៅព្រឹកថ្ងៃពុធ ទី៥ ខែវិច្ឆិកា ឆ្នាំ២០១៤នេះថា "មូលហេតុដែលយើងបាញ់កាំជ្រួច នៅលើសាឡង់ដោយមានការកែសម្រួលកុំឲ្យមានបញ្ហាដូចលើកមុនទៀត"។

បើតាមលោកឡុង ឌីម៉ង់ កាំជ្រួចនឹងចាប់ផ្ដើមបាញ់នៅម៉ោង៧យប់។ ហើយក្នុងនោះសម្រាប់ ថ្ងៃទី២នៃពិធីបុណ្យអុំទូក នឹងមានការបាញ់កាំជ្រួចចំនួន២លើក ពោលគឺ នៅម៉ោង៧ម្ដង និង ១២យប់ម្ដង។

ជាមួយគ្នានេះមន្ត្រីគណៈកម្មការរៀបចំពិធីបុណ្យអុំទូក បានឲ្យដឹងថា នឹងមានការបាញ់កាំជ្រួចចំនួន៦.០០០គ្រាប់ពីកណ្ដាលទន្លេចតុមុខ ខាងមុខព្រះបរមរាជវាំង។ ក្នុងនោះមួយយប់នឹង មានការបាញ់កាំជ្រួចំនួន ២.០០០គ្រាប់។

សូមបញ្ជាក់ថា នៅក្នុងព្រះរាជពិធីគម្រប់ខួប១០ឆ្នាំនៃការឡើងគ្រងរាជ្យសម្បត្តិរបស់ព្រះមហាក្សត្រ មានការបាញ់កាំជ្រួចខុសបច្ចេកទេស បានបណ្ដាលឲ្យត្រូវចំយុវជនម្នាក់ស្លាប់នៅហ្នឹងកន្លែង និងអ្នកនៅក្បែរនោះរងរបួសចំនួន៦នាក់៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល